Close

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងបើកជាផ្លូវការនៅល្ងាចថ្ងៃនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ កីឡា
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងបើកជាផ្លូវការនៅល្ងាចថ្ងៃនេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងបើកជាផ្លូវការនៅល្ងាចថ្ងៃនេះ

នៅល្ងាចថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងបើកជាផ្លូវការណ៍នៅវេលាម៉ោង ១៩៖០០នាទី នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ ខណៈពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកនេះ នឹងធ្វើឡើងក្រោមស្តង់ដារអូឡាំពិក។

មកទល់នឹងពេលនេះ ម្ចាស់ផ្ទះកម្ពុជា នៅតែប្រកាន់យ៉ាងតឹងរ៉ឹងអំពីកម្មវិធី និងការសម្តែងក្នុងពិធីសម្ពោធបើកការប្រកួតជាផ្លូវការណ៍ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេហ៍ ខណៈប្រព័ន្ធផ្សព្វផ្សាយ ក៏មិនត្រូវបានអនុញ្ញាតឱ្យមើលការហាត់សមដែរ ព្រោះអ្នករៀបចំចង់បង្កើតកម្មវិធីដ៏ទាក់ទាញមួយស្របតាមស្តង់ដារអូឡាំពិក។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា (CAMSOC) ធ្លាប់មានប្រសាសន៍ថា “ពិធីបើក និងបិទ គឺជាកត្តាមួយក្នុងចំណោមកត្តាពីរដែលបង្ហាញពីភាពជោគជ័យនៃការប្រកួតកីឡាស៊ីហ្គេម ជាពិសេសការបើក។ ដូច្នេះយើងត្រូវរៀបចំពិធីបើកដ៏គួរឲ្យចាប់អារម្មណ៍បំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតនៅកម្រិតអូឡាំពិក មិនមែននៅកម្រិតតំបន់ដូចប្រទេសដទៃនោះទេ។ អ្នករាល់គ្នានឹងឃើញចំណុចអស្ចារ្យនៃពិធីនេះ»។

ពហុកីឡដ្ឋានមរតកតេជោ មានទីតាំងនៅជាយក្រុងភ្នំពេញ ក្នុងសង្កាត់ជ្រោយចង្វារ ហើយបានចាប់ផ្តើមសាងសង់នៅខែសីហា ឆ្នាំ២០១៧ ហើយបានបញ្ចប់ការសាងសង់នៅ ៤ឆ្នាំក្រោយមក។ ការសាងសង់នេះ បានចំណាយអស់ប្រហែល ១៦០ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានដោយប្រទេសចិន។ ទីធ្លាដ៏ធំទូលាយ ជាកន្លែងប្រារព្ធពិធីសម្ពោធនេះ ត្រូវបានសាងសង់ឡើងក្នុងទម្រង់ជាទូកក្ដោង ដែលមានបង្គោលខ្សែពីរដែលមានកម្ពស់ ៩៩ ម៉ែត្រ។ ជុំវិញទីធ្លាគឺជាប្រឡាយរាងជារង្វង់តាមរចនាបថអង្គរបុរាណ។ ក្រៅពីពិធីបើក និងបិទ កីឡដ្ឋានដ៏អស្ចារ្យនេះ ក៏ត្រូវបានគេប្រើសម្រាប់រៀបចំការកួតចំនួន ១៦ ផងដែរ។

ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កាលពីឆ្នាំមុន ពិធីបើកបានប្រព្រឹត្តទៅក្រោមប្រធានបទ “សូមស្វាគមន៍មកកាន់អាស៊ីអាគ្នេយ៍” ដោយមានសកម្មភាពសំខាន់ៗចំនួន ១២ និងមានអ្នកសំដែងជិត ២.០០០នាក់។ ក្នុងអំឡុងពេលដង្ហែក្បួន គណៈប្រតិភូអាចមានមនុស្សអតិបរមាត្រឹមតែ ៣១ នាក់ប៉ុណ្ណោះ ដើម្បីចូលរួម ដើម្បីជៀសវាងហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩។

យោងតាមទំព័រដើមនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កីឡាស៊ីហ្គេមលើកទី៣២នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព”។ គណៈប្រតិភូប្រមាណ ១២,០០០នាក់ មកពីប្រទេសចំនួន ១១ នឹងចូលរួមក្នុងពិធីនេះ។ អ្នកយកព័ត៌មានជាង ២ពាន់នាក់ក៏បានទទួលប័ណ្ណចុះឈ្មោះ ក្នុងនោះមានអ្នកយកព័ត៌មាននៅក្រៅប្រទេសចំនួន ៩០៧នាក់ផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រារព្ធពិធីបើកកីឡាស៊ីហ្គេមលើកទី៣២ មានពិធី៤ដែលមិនអាចខ្វះបានដូចជា៖ ក្បួនដង្ហែគណៈប្រតិភូកីឡាចំនួន ១១ នៅអាស៊ីអាគ្នេយ៍, សម្បថរបស់អាជ្ញាកណ្តាល, សេចក្តីថ្លែងការណ៍បើករបស់នាយករដ្ឋមន្ត្រីកម្ពុជា និងពិធីដុតភ្លើងស៊ីហ្គេមលើកទី៣២៕

អត្ថបទទាក់ទង