Close

ស៊ីហ្គេម ២០២៣ ៖ កម្ពុជា ឈរនៅកំពូលតារាងមេដាយ គិតត្រឹមយប់ថ្ងែទី០៤ ខែឧសភា ឆ្នាំ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ កីឡា
ស៊ីហ្គេម ២០២៣ ៖ កម្ពុជា ឈរនៅកំពូលតារាងមេដាយ គិតត្រឹមយប់ថ្ងែទី០៤ ខែឧសភា ឆ្នាំ២០២៣ ស៊ីហ្គេម ២០២៣ ៖ កម្ពុជា ឈរនៅកំពូលតារាងមេដាយ គិតត្រឹមយប់ថ្ងែទី០៤ ខែឧសភា ឆ្នាំ២០២៣

គិតត្រឹមយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កំពុងឈរនៅលើកំពូលតារាងមេដាយ ដោយមានសរុបចំនួន ៩គ្រឿង និងតាមពីក្រោយដោយក្រុមជម្រើសជាតិ ហ្វីលីពីន មាន៧គ្រឿង ខណៈថៃ ឈរនៅលេខ៣ មាន ៣គ្រឿង។
ក្នុងចំណោមមេដាយសរុបចំនួន ៩គ្រឿង របស់កម្ពុជា ក្នុងនោះមាន មេដាយមាស ៥គ្រឿង និងមេដាយប្រាក់ ៤គ្រឿង។ ចំពោះមេដាយមាស ទាំង ៥គ្រឿង ធ្វើបានដោយកីឡាករ គង់មូណា មិថុរ៉ា និង ទូច ពីរកក្កដា លើកីឡាជឺជីតស៊ូ វិញ្ញាសាសម្ដែង, កីឡាការិនី យស សញ្ចនា កីឡាគុនល្បុក្កតោ វិញ្ញាសាសម្ដែងទ្វាមេគុនដៃ, កីឡាករ គីម ទិត្យសុវឌ្ឍនៈ កីឡាគុនល្បុក្កតោ វិញ្ញាសាសម្ដែងទ្វាមេគុនអាវុធឥតមុខ (ខែលឬស្សី), កីឡាករ ពន្លឺ ពេជ្រមរកត កីឡាករគុនល្បុក្កតោ វិញ្ញាសាសម្ដែងទ្វាមេគុនព្រលឹងល្បុក្កតោ, កីឡាការិនី ម៉ៅ លក្ខិណា កីឡាករគុនល្បុក្កតោ វិញ្ញាសាសម្ដែងទ្វាមេគុនព្រលឹងល្បុក្កតោ។ ចំណែកមេដាយប្រាក់ទាំង៤ រកបានដោយកីឡាការិនី ខាន់ ចេសា ប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសាប្រយុទ្ធ, កីឡាការិនី ទិន សុវណ្ណលីនា និង ហេង សៀវហៀង ប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសាសម្ដែង។

ងាកមកប្រទេសដែលនៅពីក្រោយម្ចាស់ផ្ទះកម្ពុជា គឺប្រទេសហ្វីលីពីន បានឈ្នះមេដាយសរុប ៧គ្រឿង ក្នុងនោះ មានមេដាយមាស ២គ្រឿង, មេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធ ៣គ្រឿង។ ចំណែកប្រទេសឈរនៅលេខ៣ គឺប្រទេសថៃ មានមេដាយ ៣គ្រឿង ក្នុងនោះ មេដាយមាស ១គ្រឿង, មេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង។

គួរបញ្ជាក់ថា នៅថ្ងៃ សុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជា នឹងប្រារព្ធពិធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅវេលាម៉ោង ៦៖០០នាទីល្ងាច ក្នុងពហុកីឡដ្ឋានមរតកតេជោ៕

អត្ថបទទាក់ទង