Close

ក្រុមហ៊ុន Dell កំពុងត្រៀមខ្លួនកាត់ផ្តាច់សង្វាក់ផលិតផលបន្ទះឈីបចេញពីប្រទេសចិននៅត្រឹមឆ្នាំ២០២៤

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ បច្ចេកវិទ្យា ព័ត៌មានជាតិ
ក្រុមហ៊ុន Dell កំពុងត្រៀមខ្លួនកាត់ផ្តាច់សង្វាក់ផលិតផលបន្ទះឈីបចេញពីប្រទេសចិននៅត្រឹមឆ្នាំ២០២៤ ក្រុមហ៊ុន Dell កំពុងត្រៀមខ្លួនកាត់ផ្តាច់សង្វាក់ផលិតផលបន្ទះឈីបចេញពីប្រទេសចិននៅត្រឹមឆ្នាំ២០២៤

បរទេស៖ ក្រុមហ៊ុន ផលិតកុំព្យូទ័រដ៏ល្បីរបស់អាមេរិក Dell Technology Inc គ្រោងបញ្ឈប់ការប្រើប្រាស់បន្ទះឈីបដែលផលិតនៅក្នុងប្រទេសចិននៅឆ្នាំ២០២៤ ខាងមុខនេះ ដោយសារការព្រួយបារម្ភអំពីភាពតានតឹងរវាងប្រទេសមហាអំណាចសហរដ្ឋអាមេរិក និងចិន។

យោងតាមរបាយការណ៍ចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា Dell ធ្លាប់បានប្រាប់អ្នកផ្គត់ផ្គង់របស់ខ្លួនរួចទៅហើយកាលពីចុងឆ្នាំ២០២២ អំពីគោលបំណងកាត់បន្ថយបរិមាណនៃបន្ទះឈីបដែលផលិតនៅក្នុងប្រទេសចិន សម្រាប់ប្រើប្រាស់នាពេលបច្ចុប្បន្ន ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែផលិតផលដែលផលិតនៅរោងចក្រក្នុងប្រទេសចិនក៏គ្រោងឱ្យកាត់បន្ថយបណ្តើរៗចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៤ ផងដែរ។

ទន្ទឹមនឹងនេះក្រុមហ៊ុន Dell ក៏បានស្នើសុំក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ផ្សេងទៀតដូចជា អ្នកផ្គត់ផ្គង់ម៉ូឌុលអេឡិចត្រូនិក បន្ទះសៀគ្វីដែលប្រើក្នុងវិស្វកម្មអគ្គិសនី និងអ្នកដំឡើងផលិតផលផ្សេងៗ ទៀតឱ្យផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មចេញពីប្រទេសចិន ទៅកាន់បណ្តាលប្រទេសផ្សេង ឬប្រទេសវៀតណាមជាដើម។

គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក បានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុករបស់ខ្លួន កាត់បន្ថយការទំនាក់ទំនងជាមួយ នឹងក្រុមហ៊ុន ចិន ដោយសារតែបារម្ភទៅលើបញ្ហាសុវត្ថិភាព សន្តិសុខជាតិ ជាក់ស្ដែង Apple បានព្យាយាមបង្វែរសង្វាក់ផលិតកម្ម ចេញពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា និងវៀតណាមជាដើម៕

អត្ថបទទាក់ទង