Close

Nissan Motor ប្ដេជ្ញាផលិតរថយន្តអគ្គិសនីឲ្យបាន ៨០% នៃរថយន្តថ្មី

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា
Nissan Motor ប្ដេជ្ញាផលិតរថយន្តអគ្គិសនីឲ្យបាន ៨០% នៃរថយន្តថ្មី Nissan Motor ប្ដេជ្ញាផលិតរថយន្តអគ្គិសនីឲ្យបាន ៨០% នៃរថយន្តថ្មី

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្ត Nissan Motor បានប្រកាសឲ្យដឹងថា គិតត្រឹមឆ្នាំ២០៥០ ខ្លួននឹងបង្កើនការផលិតរថយន្តអគ្គិសនីឲ្យបាន ៨០ភាគរយនៃរថយន្តថ្មី ខណៈបច្ចុប្បន្ន Nissan Motor មានរថយន្តអគ្គិសនី៧​ប្រភេទកំពុងចរាចរណ៍នៅលើទីផ្សារ។

លោក Ashwani Gupta នាយកចាត់ការទូទៅរបស់ Nissan Motor បានលើកឡើងថា គិតត្រឹមពេលនេះ ចិនជាប្រទេសមួយដែលបានជ្រើសយករថយន្តអគ្គិសនីជារថយន្តអាទិភាពសម្រាប់ពួកគេ ហើយចិនក៏ជាប្រទេសមួយដែលមានតម្រូវការរថយន្តអគ្គិសនីខ្ពស់ផងដែរ។

លោកបានបន្តទៀតថា នៅពេលនេះ Nissan Motor បានត្រៀមខ្លួនរួចជាស្រេកក្នុងការប្រកួតប្រជែងនៅលើទីផ្សារប្រទេសចិន ទាំងគុណភាព និងតម្លៃ។

គួរបញ្ជាក់ផងដែរថា ចិនបានក្លាយជាទីផ្សាររថយន្តអគ្គិសនីដ៏ធំ ខណៈដែលក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក BYD និងក្រុមហ៊ុនអាមេរិក Tesla កំពុងប្រកួតប្រជែងគ្នានៅលើទីផ្សារមួយនេះ៕

2023 Nissan Ariya | Crown Nissan of Greenville

អត្ថបទទាក់ទង