Close

ទីបំផុត​ ! រកឃើញ៤ក្រុមឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ កីឡា
ទីបំផុត​ ! រកឃើញ៤ក្រុមឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ទីបំផុត​ ! រកឃើញ៤ក្រុមឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ

បន្ទាប់ពីការប្រកួតប្រជែងចំនួន ៧សប្ដាហ៍លើទីលាន ពេលនេះ គេបានរកឃើញក្រុមខ្លាំងចំនួន៤ហើយឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់ខេមបូឌានលីគខាប់២០២៣ ក្រោយវគ្គសន្សំពិន្ទុតាមពូលបានបញ្ចប់រួចរាល់ កាលពីម្សិលមិញនេះ ។

សម្រាប់លទ្ធផលការប្រកួតសប្ដាហ៍ទី៧ ក្នុងពូល A បឹងកេត អេហ្វស៊ី បានត្រឹមស្មើ ១​ ទល់​ ១ ជាមួយកោះកុង ខណៈវិសាខា ដែលជាក្រុមមិនចាញ់សោះចំនួន៦ប្រកួតជាប់គ្នា បានលុត អគ្គិសនីកម្ពុជា ៥ទល់១ ស្របពេល គិរិវង់សុខសែនជ័យ បានប្រកួតស្មើ ១​ ទល់​ ១ ជាមួយកងយោធពលខេមរភូមិន្ទ។ ក្រោយចប់ការប្រកួតសប្ដាហ៍ទី៧នេះ ក្រុមអ្នកមានវិសាខា បានដឹកដៃ គិរិវង់សុខសែនជ័យ ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ចំណែកឯពូល B វិញ ក្រុមខ្លាំងនៅលីគ២ អាយអេសអាយដង្កោសែនជ័យ បានប្រកួតស្មើរជាមួយព្រះខ័នរាជស្វាយរៀង ១​ ទល់​ ១ រីឯ អង្គរថាយហ្គឺរ ចាញ់ណាហ្គាវើល ទក់សាច់ ៧​ ទល់​ ០ ខណៈ ភ្នំពេញក្រោន បានយកឈ្នះ នគរបាលជាតិ ៣ ទល់០  ជាក្រុមទី២ដែលមិនចាញ់សោះចំនួន ៦ប្រកួត។ ក្រោយចប់ការប្រកួត ភ្នំពេញក្រោន និង ណាហ្គាវើល ដឹកដៃគ្នាឡើងទៅវគ្គបន្ត។
គួរបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២២ និងថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទទាក់ទង