យល់ដឹងពីប្រវត្តិត្រួសៗរបស់អង្គការណាតូ (NATO) និងសមាជិកទាំង៣១ប្រទេស
បរទេស ៖ ហ្វាំងឡង់ទើបតែត្រូវបានប្រកាសដាក់ឲ្យក្លាយខ្លួនជាសមាជិកទី៣១របស់អង្គការណាតូ។ វាគឺជាក្រុមសម្ព័ន្ធមិត្តដ៏ធំមួយដែលភាគច្រើនមានប្រភពមកពីបណ្តាប្រទេសលោកខាងលិចក្នុងដើម្បីកិច្ចការងាររួមគ្នាទៅលើទាំងវិស័យនយោបាយ ជាពិសេសវិស័យការពារជាតិ។
អង្គណាតូ ឬ NATO (The North Atlantic Treaty Organizatio) ត្រូវបានបង្កើតឡើងដំបូងតាំងតែពីឆ្នាំ១៩៤៩ ក្នុងគោលបំណងសំខាន់ដើម្បីអាចការពារសមាជិករបស់ខ្លួនព្រមទាំងកិច្ចការងារដើម្បីប្រឆាំងទៅនឹងការគម្រាមកំហែងដោយសហភាពសូវៀត។
ប្រទេសចំនួន១២ដំបូងប៉ុណ្ណោះដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាដើម្បីបង្កើតអង្គការណាតូឡើងនាទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកដែលក្នុងនោះមានដូចជាអាមេរិក, កាណាដា, អង់គ្លេស, ប៊ែល ហ្សិក, ដាណឺម៉ាក, បារាំង, អ៊ីស្លង់, អ៊ីតាលី, លុចសំបួរ, ហូឡូង, ន័រវេស និងប៉ទុយហ្គាល់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនៃគោលការណ៍ច្បាប់របស់អង្គការណាតូដែលបានបញ្ជាក់នៅក្នុងមាត្រាទី៥នៃសន្ធិសញ្ញាដែលបានចុះហត្ថលេខាបាននិយាយថាប្រសិនបើប្រទេសជាសមាជិកណាមួយត្រូវបានទទួលរងការវាយប្រហារនោះគឺស្មើនឹងការវាយប្រហារទៅលើសមាជិករបស់ខ្លួនទាំងអស់។
គួរឲ្យដឹងដែរថា ក្រៅតែពីប្រទេសទាំង១២ដែលបានចូលរួមជាមួយនឹងណាតូកាលពីឆ្នាំ១៩៤៩នោះហើយក្រោយមកមានប្រទេសសរុបចំនួន១៩ផ្សេងទៀតដែលបានចូលរួមជាបន្តបន្ទាប់តាមឆ្នាំដូចខាងក្រោមនេះ៖
១៩៥២៖ ប្រទេសក្រិកនិងប្រទេសតួគី
ឆ្នាំ១៩៥៥៖ ប្រទេសអាល្លឺម៉ង់
ឆ្នាំ១៩៨២៖ ប្រទេសអេស្បាញ
ឆ្នាំ១៩៩៩៖ ប្រទេសឆេកប្រទេសហុងគ្រីនិងប្រទេសប៉ូឡញ
ឆ្នាំ២០០៤៖ ប្រទេសប៊ុលហ្គារី, ប្រទេសអេស្តូនី, ប្រទេសឡាតវៀ, ប្រទេសលីទុយនេស៊ី, ប្រទេសរ៉ូម៉ានី, ប្រទេសស្លូវ៉ាគី, ប្រទេសស្លូវ៉ានី
ឆ្នាំ២០០៩៖ ប្រទេសអាល់បេនីប្រទេសក្រូអាត
ឆ្នាំ២០១៧៖ ប្រទេសម៉ុងតេណាក្រូ
ឆ្នាំ២០២០ប្រទេសម៉ាសេដូនៀខាងជើងឬ North Macedonia
ឆ្នាំ២០២៣៖ ប្រទេសហ្វាំងឡង់