Close

រដ្ឋបាលខេត្តសៀមរាបឱ្យមានវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងភូមិសាស្ត្រខេត្ត

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាបឱ្យមានវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងភូមិសាស្ត្រខេត្ត រដ្ឋបាលខេត្តសៀមរាបឱ្យមានវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងភូមិសាស្ត្រខេត្ត

សៀមរាប៖ ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅរដូវប្រាំងមានសភាពហួតហែងស្ងួតខ្លាំង ជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។ ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃ ប្រការដែលគួរឱ្យបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាពរបស់មនុស្ស ផ្ទាល់។

កត្តាចម្បង ដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនៅរដូវប្រាំងមានជាអាទិ៍ ការកាប់ឆ្ការ ផុតរានព្រៃ ដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅខុស ច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វព្រៃ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃ ដោយការធ្វេសប្រហែសរបស់មនុស្ស។

រដ្ឋបាលខេត្តសៀមរាប បានកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបានបង្កឱ្យ មានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលអាចបង្កឱ្យមាន ការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។

រដ្ឋបាលខេត្តសៀមរាបឱ្យមានវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងភូមិសាស្ត្រខេត្ត

ដោយសង្កេតឃើញបញ្ហាប្រឈមទាំងនេះ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការណែនាំ ដល់មន្ទីរអង្គភាព ពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក អាជ្ញាធរឃុំ សង្កាត់ រួមទាំងសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តវិធានការ។

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹង ដូចខាងក្រោម៖


រដ្ឋបាលខេត្តសៀមរាបឱ្យមានវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងភូមិសាស្ត្រខេត្ត

អត្ថបទទាក់ទង