Close

ក្រសួងឧស្សាហកម្ម និង CDRI ចុះ MOU សហការពង្រឹងការស្រាវជ្រាវក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្ម និង CDRI ចុះ MOU សហការពង្រឹងការស្រាវជ្រាវក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងឧស្សាហកម្ម និង CDRI ចុះ MOU សហការពង្រឹងការស្រាវជ្រាវក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីសហការពង្រឹងការស្រាវជ្រាវ បង្កើតភស្ដុតាងវិទ្យាសាស្រ្ត ចែករំលែកព័ត៌មាន និងចំណេះដឹង សំដៅរួមចំណែកដល់យុទ្ធសាស្រ្ត គោលនយោបាយ និងបេសកកម្មរបស់ក្រសួង។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិ នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា។

ក្រសួងឧស្សាហកម្ម និង CDRI ចុះ MOU សហការពង្រឹងការស្រាវជ្រាវក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

អនុស្សរណៈនេះ ក្រសួង និងវិទ្យាស្ថាន CDRI នឹងសហការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍គោលនយោបាយពាក់ព័ន្ធនឹងវិស័យអាទិភាព ទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ, ការទាក់ទាញការវិនិយោគពីវិស័យឯកជន, ពិពិធកម្មការនាំចេញដើម្បីបង្កើតការងារ និងបង្កើនផលិតភាព, និងការផ្លាស់ប្ដូរឆ្ពោះទៅការផលិតដែលផ្តល់តម្លៃបន្ថែមខ្ពស់និងផ្អែកលើបច្ចេកវិទ្យា ពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម៕

ក្រសួងឧស្សាហកម្ម និង CDRI ចុះ MOU សហការពង្រឹងការស្រាវជ្រាវក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍