Close

លោក Trump បញ្ជូនទាហានជើងគោកចំនួន 1,500 នាក់ទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
លោក Trump បញ្ជូនទាហានជើងគោកចំនួន 1,500 នាក់ទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិក លោក Trump បញ្ជូនទាហានជើងគោកចំនួន 1,500 នាក់ទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិក

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលទើបចូលកាន់ដំណែងកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ នឹងបញ្ជូនទាហានជើងគោកចំនួន ១,៥០០ នាក់ទៅកាន់ព្រំដែនភាគខាងត្បូងព្រំប្រទល់ អាមេរិក-ម៉ិកស៊ិករួមជាមួយនឹងជំនួយយន្តហោះ ដែលជាផ្នែកមួយនៃការបង្ក្រាបលើ «ជនបរទេសខុសច្បាប់»។

មន្ត្រីយោធាជាន់ខ្ពស់មួយរូបបានប្រាប់សារព័ត៌មាន BBC ថា លោក Trump បញ្ជាឱ្យទាហានទៅព្រំដែនអាមេរិក-ម៉ិកស៊ិក ជាផ្នែកមួយនៃការបង្ក្រាបជនអន្តោប្រវេសន៍ ។ យើងមានព័ត៌មានលម្អិតបន្ថែមទៀតអំពីទាហានអាមេរិកដែលនឹងត្រូវដាក់ពង្រាយនៅព្រំដែនភាគខាងត្បូងនេះ។

មន្ត្រីយោធារូបនោះថ្លែងថាកងទ័ព ១,០០០នាក់ និងទាហានម៉ារីន ៥០០នាក់នឹងផ្លាស់ទៅតំបន់ San Diego ក្នុងរដ្ឋ California និងតំបន់ El Paso ក្នុងរដ្ឋ Texas ។ ពួកគេនឹងធ្វើការលើការដាក់រនាំងការពារ ដែលជាបេសកកម្មការពារព្រំដែន និងការងារផ្សេងទៀត។

លោក Trump បញ្ជូនទាហានជើងគោកចំនួន 1,500 នាក់ទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិក

បើតាមសេចក្តីរាយការណ៍ BCC យន្តហោះប្រភេទ C-17 និង C-130 ពីរគ្រឿង រួមជាមួយនឹងឧទ្ធម្ភាគចក្រ ក៏នឹងត្រូវបញ្ជូនទៅព្រំដែនអាមេរិកជាមួយម៉ិកស៊ិកផងដែរ។

រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី លោក Robert Salesses និយាយថា នាយកដ្ឋានកងទ័ពនឹងផ្តល់យន្តហោះយោធា ដើម្បីជួយដល់ការហោះហើរនិរទេសមនុស្សជាង ៥,០០០ នាក់ ដែលលោកពណ៌នាថាជា “ជនបរទេសខុសច្បាប់”។

ទាក់ទិននឹងបញ្ហានេះ ការធ្វើដំណើររបស់ជនភៀសខ្លួនទាំងអស់ទៅកាន់សហរដ្ឋអាមេរិកកំពុងត្រូវបានផ្អាក បន្ទាប់ពីមានបទបញ្ជាដាច់ដោយឡែកមួយ ក្នុងចំណោមបទបញ្ជាដែល ចុះហត្ថលេខាមួយចំនួនដោយលោក Trump ក្នុងប៉ុន្មានថ្ងៃដំបូងនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក៕

លោក Trump បញ្ជូនទាហានជើងគោកចំនួន 1,500 នាក់ទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិក

អត្ថបទទាក់ទង