Close

៥យ៉ាង សម្រាប់ស្ត្រីដើម្បីមានសុខភាពល្អ ខណ:ពេលមានគភ៌

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣ សុខភាព
៥យ៉ាង សម្រាប់ស្ត្រីដើម្បីមានសុខភាពល្អ ខណ:ពេលមានគភ៌ ៥យ៉ាង សម្រាប់ស្ត្រីដើម្បីមានសុខភាពល្អ ខណ:ពេលមានគភ៌

ការដែលមានសុខភាពល្អ គឺពិតជារឿងមួយចាំបាច់ណាស់សម្រាប់ស្រ្តីមានគភ៌ មានន័យថា នៅពេលអ្នកម្តាយ​មានសុខភាពល្អរឹងមាំហើយនោះ ជីវិតតូចមួយនៅក្នុងផ្ទៃ ក៏នឹងមានការវិវឌ្ឍចម្រើនធំធាត់ល្អតាមអាយុគភ៌របស់អ្នកម្តាយដែរ។ ដូច្នេះហើយទើបយើងសង្កេតឃើញ​​ថា លោកវេជ្ជបណ្ឌិតតែងតែណែនាំឱ្យអនាគតអ្នកម្តាយដែលកំពុងមានផ្ទៃពោះទាំងឡាយឱ្យឧស្សាហ៍ព្យយាមមើលថែទាំខ្លួនឯង ទាំងក្នុងរឿងសុខភាពកាយ ទាំងរឿងផ្លូវចិត្ត និងការរស់នៅទៀតផង។ ឥឡូវនេះ យើងនាំគ្នាមកមើលថា តើវិធីឆ្ពោះទៅរកការមានសុខភាពល្អនោះ អាចធ្វើបានតាមវិធីណាខ្លះ?។

១- ស្រ្តីមានគភ៌ គួរទទួលទានបន្លែ ផ្លែឈើ អាហារស៊ីរៀល(Cereal) បាយអង្ករស្រូវសាលី គ្រាប់ធញ្ញជាតិ និងអាហារកាក​សរសៃឱ្យបានច្រើន ដើម្បីចៀសវាងពីអាការទល់លាមក ព្រោះអ័រម៉ូនដែលប្រែប្រួល នឹងមានផលប៉ះពាល់ដល់ពោះវៀនធំរបស់អ្នក​ម្តាយ តែអាហារដែលមានជាតិកាកសរសៃច្រើនអាចជួយក្នុងរឿងនេះបានច្រើន។

២- ស្ត្រីមានគភ៌ ត្រូវទទួលបានសារធាតុដែកពីសាច់សត្វ យ៉ាងហោចណាស់ក្នុង ១សប្តាហ៍ ៣ដង ដែលមិនចាំបាច់ទទួល​ទានច្រើនពេកទេ តែឱ្យគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ហើយសារធាតុដែកដែលមាននៅក្នុងបន្លែនេះ ជាប្រភេទដែលមិនមែនជា អេម៉ូគ្លោប៊ីនដែលធ្វើឱ្យរាងកាយពិបាកបឺតជ្រាបទេ។

៣- ដើម្បីជួយបង្កើនដល់ខួរក្បាលរបស់ទារក ស្ត្រីមានគភ៌ត្រូវទទួលទានជាតិអាស៊ីតខ្លាញ់ អូមេហ្កា៣ តែចូរចៀសវាងសត្វ​ក្នុង​ទឹកដែលមានសម្បក ប្រភេទ គ្រំ ងាវ ជាដើម ព្រោះវានឹងបង្កឱ្យកើតមានគ្រោះថ្នាក់ដល់ទាំងអ្នកម្តាយ និងកូនតូចនៅក្នុងផ្ទៃ​ ដែលអាច​នឹងឆ្លងមេរោគបាត់តេរី លីស្តេរីបាន។

៤- បើស្ត្រីមានគភ៌លំបាកវេទនាជាមួយអាការក្អួតចង្អោរ ចូរទទួលទានមើមខ្ញី ព្រោះខ្ញីអាចជួយកែបញ្ហាក្អួតចង្អោរ​បានប្រសើរ​ណាស់ ដោយហាន់មើមខ្ញីស្រស់ៗបែបស្តើងៗ រួចដាក់ចូលទៅក្នុងទឹកក្តៅឧណ្ហៗ ហើយយកមកពិសា។

៥- ស្ត្រីមានគភ៌ត្រូវទទួលបានជាតិ ភ្លូអរ៉ាយដ៍ឱ្យបានគ្រប់គ្រាន់ ព្រោះវាសំខាន់ដល់ការដុះលូតលាស់នៃធ្មេញរបស់ទារក៕

អត្ថបទទាក់ទង