Close

អបអរសាទរ ! ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា យកឈ្នះ សិង្ហបុរី ៣ ទល់នឹង ១សិត ក្នុងការប្រកួត Tri-Nation Volleyball Cup 2023

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ កីឡា
អបអរសាទរ ! ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា យកឈ្នះ សិង្ហបុរី ៣ ទល់នឹង ១សិត ក្នុងការប្រកួត Tri-Nation Volleyball Cup 2023 អបអរសាទរ ! ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា យកឈ្នះ សិង្ហបុរី ៣ ទល់នឹង ១សិត ក្នុងការប្រកួត Tri-Nation Volleyball Cup 2023

កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានទទួលបានជ័យជម្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល ៣សិត ទល់នឹង ១សិត នៅក្នុងកម្មវិធីប្រកួត Tri-Nation Volleyball Cup 2023។

បន្ទាប់ពីចាញ់ក្រុមម៉ាឡេស៊ី ក្នុងលទ្ធផល ០ ទល់ ៣សិត នាយប់ថ្ងៃច័ន្ទទី ២៩ មីនា ពេលនេះ ក្រុមជម្រើសជាតិកម្ពុជា បានស្ដារមុខមាត់ឡើងវិញ ដោយបានយកឈ្នះសិង្ហបុរីក្នុងលទ្ធផល ៣ ទល់នឹង ១សិត( ២៥-២០, ២០ -១៩, ២២-២៥ និង ២៥-១២)។

ប្រកួតបន្ទាប់ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ត្រូវជួបក្រុមម៉ាឡេស៊ី B នៅថ្ងៃទី៣១ ខែមីនា វេលាម៉ោង ៧:៣០នាទីយប់។ ក្រោយចប់ការប្រកួតវិលជុំសន្សំពិន្ទុនេះ ក្រុមណាមានពិន្ទុលើគេ ឈរលេខ១ និងលេខ២ ត្រូវឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ យកជើងឯកប្រចាំឆ្នាំនេះតែម្តង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Tri-Nation Volleyball Cup 2023 មានក្រុមចំនួន ៤ ចូលរួមគឺ ក្រុមម៉ាឡេស៊ី A ក្រុមម៉ាឡេស៊ី B សឹង្ហបូរី និងកម្ពុជា ។

គួររំលឹកថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានឈ្នះមេដាយសំរឹទ្ធជាប្រវត្តិសាស្រ្តលើកដំបូង៕

អត្ថបទទាក់ទង