Close

តើអ្នកដឹងទេថា កីឡាកររូបណារកចំណូលបានច្រើនជាងគេនៅ Premier League ?

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ កីឡា
តើអ្នកដឹងទេថា កីឡាកររូបណារកចំណូលបានច្រើនជាងគេនៅ Premier League ? តើអ្នកដឹងទេថា កីឡាកររូបណារកចំណូលបានច្រើនជាងគេនៅ Premier League ?

ជាការពិតណាស់ លីគបាល់ទាត់អង់គ្លេស ដែលគ្រប់គ្នាស្គាល់ថា English Premier League គឺជាលីគបាល់ទាត់ជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក និងជាកន្លែងដែលប្រមូលផ្ដុំកីឡាករឆ្នើមៗនៅក្នុងពិភពលោក ខណៈដែលក្លឹបទាំង ២០ បានបញ្ចេញសាច់ប្រាក់យ៉ាងច្រើនលើទីផ្សារដោះដូរកីឡាករ និងប្រាក់ពលកម្មកីឡាករ។

វាមិនមែនជារឿងចម្លែកនោះទេ ដែលលីគបាល់ទាត់នៅអង់គ្លេស ស្ថិតក្នុងចំណោមលីគ ដែលចំណាយប្រាក់យ៉ាងច្រើនលើប្រាក់ពលកម្មកីឡាករ ដោយក្នុងនោះកីឡាករខ្លះទទួលបានប្រាក់ខែជិតកន្លះលានផោន ក្នុងមួយអាទិត្យ ដែលជាចំនួនដ៏ច្រើន។ ប៉ុន្តែថាតើនរណាជាកីឡាករ ដែលមានប្រាក់ខែខ្ពស់ជាងគេនៅ Premier League?

ខាងក្រោមនេះ គឺជាកីឡាករទាំង១០ នាក់ ដែលមានប្រាក់ពលកម្មច្រើនបំផុតនៅ Premier League ដោយផ្អែកលើតួលេខរបស់ទស្សនាបដ្ដី Forbes៖
១០. Kalidou Koulibaly របស់ក្លិប Chelsea ទទួលបាន ២៩៥,០០០ ផោន ក្នុងមួយអាទិត្យ

៩. Casemiro របស់ក្លិប Manchester United ទទួលបាន ៣០០,០០០ ផោន ក្នុងមួយអាទិត្យ

៨. Jack Grealish របស់ក្លិប Manchester City ទទួលបាន ៣០០,០០០ ផោន ក្នុងមួយអាទិត្យ

៧. Raheem Sterling របស់ក្លិប Chelsea ទទួលបាន ៣២៥,០០០ ផោន ក្នុងមួយអាទិត្យ

៦. Raphael Varane របស់ក្លិប Manchester United ទទួលបាន ៣៤០,០០០ ផោន ក្នុងមួយអាទិត្យ

៥. Jadon Sancho របស់ក្លិប Manchester United ទទួលបាន ៣៥០,០០០ ផោន ក្នុងមួយអាទិត្យ

៤. Mohamed Salah របស់ក្លិប Liverpool ទទួលបាន ៣៥០,០០០ ផោន ក្នុងមួយអាទិត្យ

៣. David De Gea របស់ក្លិប Manchester United ទទួលបាន ៣៧៥,០០០ ផោន ក្នុងមួយអាទិត្យ

២. Erling Haaland របស់ក្លិប Manchester City ទទួលបាន ៣៧៥,០០០ ផោន ក្នុងមួយអាទិត្យ

១. Kevin De Bruyne របស់ក្លិប Manchester City ទទួលបាន ៤០០,០០០ ផោន ក្នុងមួយអាទិត្យ៕

អត្ថបទទាក់ទង