Close

ពាក្យសម្ងាត់ទាំង ១០ ដែលប្រើច្រើនបំផុតនៅដើមឆ្នាំ ២០២៣ នេះ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ បច្ចេកវិទ្យា
ពាក្យសម្ងាត់ទាំង ១០ ដែលប្រើច្រើនបំផុតនៅដើមឆ្នាំ ២០២៣ នេះ ពាក្យសម្ងាត់ទាំង ១០ ដែលប្រើច្រើនបំផុតនៅដើមឆ្នាំ ២០២៣ នេះ

ការវាយប្រហារតាមអ៊ីនធឺណិតកំពុងក្លាយជារឿងដ៏ក្ដៅ និងយកចិត្តទុកដាក់បំផុត ហើយដើម្បីរក្សាអត្តសញ្ញាណអនឡាញ និងព័ត៌មានឯកជនរបស់អ្នកឱ្យមានសុវត្ថិភាព អ្នកត្រូវថែរក្សា ឬប្រើពាក្យសម្ងាត់ (passwords) របស់អ្នកឱ្យប្រុងប្រយ័ត្នបំផុត។

ការវាយប្រហារតាមអ៊ីនធឺណិតភាគច្រើនត្រូវបានគេរកឃើញថា ដោយសារតែការប្រើប្រាស់ពាក្យសម្ងាត់ «ស្រួលៗ» ដូចជា 123456 ឬ 123456789 ជាដើម។ ក្រុមហ៊ុន NordPass បានរកឃើញថា មានពាក្យសម្ងាត់ស្រូលៗចំនួន ១០ ដែលត្រូវបានគេ​ពេញនិយមប្រើបំផុតនៅដើមឆ្នាំ២០២៣នេះ។

ខាងក្រោមនេះគឺពាក្យសម្ងាត់ស្រួលៗចំនួន ១០ ដែលត្រូវបានគេ​ពេញនិយមប្រើបំផុតនៅដើមឆ្នាំ២០២៣៖
– 123456
– 123456789
– qwerty
– password
– 12345
– qwerty123
– 1q2w3e
– 12345678
– 111111
– 1234567890

ជាការដាស់តឿន និងក្រើនរំលឹក សារព័ត៌មាន ENN សូមណែនាំឱ្យបងប្អូនប្រើប្រាស់ពាក្យសម្ងាត់ទាំងឡាយណាដែល​រឹងមាំ មានដូចជា ត្រូវប្រើពាក្យសម្ងាត់ដែលមានចាប់ពី ៨ ទៅ១២តួអក្សរ ដោយនៅក្នុងនោះត្រូវរួមបញ្ចូលនូវ លេខ, តួអក្សរពិសេស (@#$%!…) អក្សរតូច (enn) អក្សរធំ (ENN)។ ឧទាហរណ៍ «P@$$w0rd ឬ C@mb0d!a» ជាដើម ។ អ្វីដែលលោកអ្នកមិនគួរប្រើសម្រាប់ពាក្យសម្ងាត់នោះគឺ លេខទូរស័ព្ទ , ថ្ងៃខែឆ្នាំកំណើត និងឈ្មោះរបស់ខ្លួនឯង ឬឈ្មោះរបស់មនុស្សជាទីស្រឡាញ់ឡើយ៕

អត្ថបទទាក់ទង