Close

អូស្ត្រាលី ជួយកសិធុរកិច្ចកម្ពុជាលេចធ្លោលើឆាកអន្តរជាតិ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
អូស្ត្រាលី ជួយកសិធុរកិច្ចកម្ពុជាលេចធ្លោលើឆាកអន្តរជាតិ អូស្ត្រាលី ជួយកសិធុរកិច្ចកម្ពុជាលេចធ្លោលើឆាកអន្តរជាតិ

ភ្នំពេញ៖ ​តាមរយៈកម្មវិធី CAPRED អូស្ត្រាលីបាននិងកំពុងគាំទ្រក្រុមហ៊ុន HESED Agricultural Trading ដែលជាក្រុមហ៊ុនផលិតផ្លែឈើសម្ងួតនៅកម្ពុជា ដើម្បីបង្កើនគុណភាពក្នុងដំណើរការផលិត និងអភិវឌ្ឍផលិតផលដែលមានតម្លៃបន្ថែម សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ក្រុមហ៊ុន HESED ទើបតែបានទទួលបានពានរង្វាន់ Great Taste Awards ដ៏មានកិត្យានុភាពចំនួនបី រង្វាន់ ដែលរួមមានពានរង្វាន់ផ្កាយ ៣ ដ៏កម្រ ដែលត្រូវបានជ្រើសរើសក្នុងចំណោមក្រុមហ៊ុនជាង ១៤០០០ សម្រាប់ដំណាប់ស្វាយសម្ងួតធម្មជាតិសុទ្ធ ១០០ ភាគរយរបស់ពួកគេ។

អូស្ត្រាលីជួយកសិធុរកិច្ចកម្ពុជាលេចធ្លោលើឆាកអន្តរជាតិ

ក្រុមហ៊ុន HESED ទិញវត្ថុធាតុដើមកពីកសិករក្នុងស្រុកដោយផ្តល់តម្លៃសមរម្យ ហើយបានណែនាំពូជស្វាយកែវរមៀតដែលជាពូជពិសេសរបស់កម្ពុជា ទៅកាន់ពិភពលោក។

អូស្ត្រាលីប្តេជ្ញាជួយធុរកិច្ចកម្ពុជាឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែង ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព៕

អូស្ត្រាលីជួយកសិធុរកិច្ចកម្ពុជាលេចធ្លោលើឆាកអន្តរជាតិ

អត្ថបទទាក់ទង