Close

តើដឹងទេថា ទ្វីបណាទទួលបានកៅអីច្រើនជាងគេនៅព្រិត្តិការណ៍ World Cup 2026? ហើយទ្វីបអាស៊ីទទួលបានកៅអីប៉ុន្មាន?

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ កីឡា
តើដឹងទេថា ទ្វីបណាទទួលបានកៅអីច្រើនជាងគេនៅព្រិត្តិការណ៍ World Cup 2026? ហើយទ្វីបអាស៊ីទទួលបានកៅអីប៉ុន្មាន? តើដឹងទេថា ទ្វីបណាទទួលបានកៅអីច្រើនជាងគេនៅព្រិត្តិការណ៍ World Cup 2026? ហើយទ្វីបអាស៊ីទទួលបានកៅអីប៉ុន្មាន?

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក  ហៅកាត់ថា FIFA បានប្រកាស​ជាផ្លូវការណ៍ថា ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២៦  នឹងមានក្រុមចំនួន ៤៨ក្រុមធ្វើការប្រកួតប្រជែងលើទីលានដ៏ខៀវស្រងាត់ ខណៈការប្រកួតសរុបកើនឡើងដល់ ១០៤ ប្រកួត ជំនួសឲ្យការប្រកួតប្រពៃណីចំនួន ៦៤ ប្រកួត ។

ដំបូងឡើយ FIFA គ្រោងឲ្យមានការប្រកួតសរុបត្រឹមតែ ៨០ ប្រកួតសម្រាប់ World Cup ឆ្នាំ២០២៦ ប៉ុន្តែការសម្រេចចិត្តចុងក្រោយបានធ្វើឡើង ដោយបង្កើនចំនួនប្រកួតដល់ ១០៤ ។ ដូច្នេះ ម្ចាស់ផ្ទះរួមគ្នា ដែលរួមមាន សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ផងដែរនោះនឹងត្រូវរៀបចំការប្រកួតទាំងនេះ។

FIFA បានកំណត់ថា អឺរុប ជាទ្វីបទទួលបានកៅអីច្រើនជាងគេ បន្ទាប់មកគឺទ្វីបអាហ្វ្រិកបាន ទ្វីបអាស៊ី, ទ្វីបអាមេរិកខាងជើង, ទ្វីបអាមេរិកខាងត្បូង និង ទ្វីបអូសេអានី។ ខាងក្រោមនេះ គឺជាការពង្រីកចំនួនកៅអីថ្មីក្នុងទ្វីបនីមួយៗ ដែល FIFA ប្រើប្រាស់សម្រាប់ World Cup ឆ្នាំ២០២៦ ៖

-ទ្វីបអឺរ៉ុប ៖ ១៦កៅអី (ឡើងពី១៣កៅអី)
-ទ្វីបអាហ្វ្រិក ៖ ៩កៅអី កន្លះ (ឡើងពី ៥កៅអី)
-ទ្វីបអាស៊ី ៖ ៨កៅអី កន្លះ (ឡើងពី ៤,៥កៅអី)
-ទ្វីបអាមរិកខាងជើង ៖ ៦កៅអី កន្លះ ដែល៣កៅអីត្រូវបានឱ្យម្ចាស់ផ្ទះស្វ័យប្រវត្តិ (ឡើងពី ៣ កៅអី កន្លះ)
-ទ្វីបអាមេរិកខាងត្បូង ៖ ៦កៅអី កន្លះ (ឡើងពី៤ កៅអី កន្លះ)
-ទ្វីបអូសេអានី ៖ ១កៅអី (ឡើងពី 0,៥កៅអី)៕

អត្ថបទទាក់ទង