Close

កក្រើកទៀតហើយ ! ធឿន ធារ៉ា នឹងវាយ ១ ទល់ ៣ ជាមួយកីឡាករបរទេស ដណ្តើមពានជើងឯកគុនខ្មែរអន្តរជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ កីឡា
កក្រើកទៀតហើយ ! ធឿន ធារ៉ា នឹងវាយ ១ ទល់ ៣ ជាមួយកីឡាករបរទេស ដណ្តើមពានជើងឯកគុនខ្មែរអន្តរជាតិ កក្រើកទៀតហើយ ! ធឿន ធារ៉ា នឹងវាយ ១ ទល់ ៣ ជាមួយកីឡាករបរទេស ដណ្តើមពានជើងឯកគុនខ្មែរអន្តរជាតិ

ភ្នំពេញ : នៅថ្ងៃសៅរិ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ អ្នកលេងពូថៅដៃ ធឿន ធារ៉ា នឹងធ្វើការប្រកួត ១ ទល់ ៣ ជាមួយកីឡាករបរទេស ដើម្បីដណ្តើមពានជើងឯកគុនខ្មែរអន្តរជាតិ ខណៈនេះជាការវ៉ៃបែប ១ ទល់ ៣ ជាលើកទី២ ហើយ សម្រាប់ ធឿន ធារ៉ា។

ការប្រកួត ១ ទល់ ៣ បានវិលត្រឡប់មកវិញហើយ ដែលជាការប្រកួតដណ្តើមពានជើងឯកគុនខ្មែរអន្តរជាតិ បន្ទាប់ពី ធឿន ធារ៉ា ធ្លាប់ធ្វើបានសម្រេចម្តងរួចមកហើយក្នុងការប្រកួតបែបនេះ កាលពីវគ្គផ្តាច់ព្រ័ត្រកម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី១។

សម្រាប់លក្ខខណ្ឌ ដើម្បីឈ្នះប្រាក់រង្វាន់ និងទទួលពានជើងឯកគុនខ្មែរអន្តរជាតិ៖

– ធឿន ធារ៉ា ទាល់តែផ្តួលគូប្រកួតទាំង៣នាក់ឲ្យសន្លប់ ចុះចាញ់ និងបញ្ឈប់ដោយអាជ្ញាកណ្តាល រឺគ្រូពេទ្យ ទើបចាត់ទុកថាឈ្នះ ហើយទទួលបានប្រាក់រង្វាន់ ១,០០០ដុល្លារ បន្ថែមលើតម្លៃខ្លួន និងពានជើងឯកគុនខ្មែរអន្តរជាតិ។ ប៉ុន្តែ បើ ធឿន ធារ៉ា ផ្តួលគូប្រកួតសន្លប់បាន ១នាក់ ទទួលបាន ២០០$ សន្លប់ ២នាក់ទទួលបាន ៤០០$

– បើកីឡាករទាំង ៣នាក់មានកីឡាករណាម្នាក់ផ្តួល ធឿន ធារ៉ា ឲ្យសន្លប់នឹងទទួលបានប្រាក់បន្ថែមពីលើតម្លៃខ្លួន ២០០$ តែលក្ខខណ្ឌពិសេសបើផ្តួល ធឿន ធារ៉ា មុន ១នាទីក្នុងពេលឡើងប្រកួត នឹងទទួលបានប្រាក់់លើកទឹកចិត្ត ៤០០$ ។

បើតាមការបញ្ចាក់របស់ Town Sports ការប្រកួតនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ទីតាំង(ផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល) ចាប់ពីម៉ោង ៧ល្ងាចតទៅ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV និង WURKZ ៕

អត្ថបទទាក់ទង