Close

មានហេតុផលចំនួន ៥ ដែលធ្វើឱ្យកីឡាករបាល់ទាត់ល្បីៗកម្ពុជា ព្យាយាមលាក់បាំងតម្លៃខ្លួន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ កីឡា
មានហេតុផលចំនួន ៥ ដែលធ្វើឱ្យកីឡាករបាល់ទាត់ល្បីៗកម្ពុជា ព្យាយាមលាក់បាំងតម្លៃខ្លួន មានហេតុផលចំនួន ៥ ដែលធ្វើឱ្យកីឡាករបាល់ទាត់ល្បីៗកម្ពុជា ព្យាយាមលាក់បាំងតម្លៃខ្លួន

(បាល់ទាត់)៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កីឡាករបាល់ទាត់នៅស្រុកខ្មែរ មិនថាតម្លៃខ្លួនផ្ទេរពីក្លិបមួយទៅកាន់ក្លិបមួយទៀត ក៏ដូចជាប្រាក់ខែ ពុំសូវត្រូវបានបញ្ជេញជាសាធារណៈនោះទេ ដែលខុសពីប្រទេសជិតខាង និងនៅតំបន់អឺរ៉ុប ដែលគេមិនសូវលាក់បាំងឡើយ។

ងាកមកចាប់អារម្មណ៍កីឡាករក្នុងស្រុកវិញ ត្រូវបានមហាជន ពិសេសអ្នកស្នេហាវិស័យកីឡា មានការងឿងឆ្ងល់ថា តើកីឡាករស្រុកខ្មែរមានតម្លៃខ្លួនផ្ទេរដែរឬទេ? តើកីឡាករទាំងនោះបានប្រាក់ខែប៉ុន្មាន? ព្រោះកន្លងមកមិនដែលមានលេចធ្លាយពីរឿងទាំងអស់នោះឡើយ។

ជុំវិញពត័មានខាងលើនេះ ធ្វើឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទាត់បានបង្ហាញពីលទ្ធផលវិភាគ និងព័ត៌មានដែលទទួលបានពីកីឡាករខ្សិបមកកាន់ ENN News ថា​ មូលហេតុដែលកីឡាករនៅស្រុកខ្មែរ មិនបញ្ជេញប្រាក់ពលកម្ម និងតម្លៃខ្លួនផ្ទេរ ដោយសារកត្តាធំៗ ៥ នេះ ៖

១ ប្រាក់ពលកម្ម ឬប្រាក់ខែ មិនស្មើគ្នា

ជាការពិតណាស់ ប្រាក់ពលកម្ម របស់កីឡាករម្នាក់ៗមិនស្មើគ្នានោះទេ ព្រោះវាអាស្រ័យទៅលើសមត្ថភាព ការបង្ហាញខ្លួនបានញឹកញាប់ បង្ហាញខ្លួនក្នុងប្រកួតធំៗ ក៏ដូចជាការជាប់ជម្រើសជាតិជាដើម។ បើតាមប្រភពខ្លះ បានឲ្យដឹងថា ចំពោះកីឡាករសំខាន់ និងជាប់ជម្រើសជាតិជាញឹកញាប់នោះ ពួកគេអាចមានតម្លៃខ្លួនជិតពាន់ដុល្លារ និងទទួលបានប្រាកពលកម្មប្រចាំថ្ងៃ។

២ ការអាក់អន់ស្រពន់ចិត្ត

បរិបទកីឡាករក្នុងស្រុក នៅមានការច្រណែនគ្នាពីប្រាក់ពលកម្មដែលពួកគេទទួលបាន មានន័យថា ប្រសិនណាបើកីឡាករក្នុងក្រុមដឹងថា កិឡាករមិត្តរួមក្រុមរបស់ខ្លួនមានប្រាក់ខែច្រើនជាង នោះពិតណាស់ពួកគេ អាចនឹងមានការអាក់អន់ស្រពន់ចិត្ត ហើយអាចប៉ះពាល់ដល់លទ្ធផលក្រុមផងដែរ។ ដូច្នេះ វាក៏អាចជាហេតុផលមួយ ក្នុងចំណោមហេតុផលទាំងនោះ។

៣ តម្លៃផ្ទេរខ្លួន

ជុំវិញការផ្ទេរកីឡាករក្នុងស្រុកភាគច្រើន មិនមានតម្លៃខ្លួនផ្ទេរដូចកីឡាករក្រៅស្រុកនោះទេ ពោលគឺក្លិបបាល់ទាត់មួយចំនួននៅក្នុងស្រុកតែងតែនាំចូលកីឡាករ ដែលផុតកុងត្រា។ ត្រង់ចំណុចនេះ មានន័យថា ក្លិបមិនសូវចំណាយលុយ លើការផ្ទេរកីឡាករ ដែលកំពុងមានកុងត្រាជាមួយក្លិបដែលកីឡាករកំពុងលេងនោះទេ ដោយរងចាំរហូតដល់កីឡាកររូបនោះអស់កុងត្រាសិន ទើបពួកគេចចារជាមួយកីឡាករផ្ទាល់តែម្ដង ដោយឲ្យជាប្រាក់ខែទៅដល់កីឡាករតាមសមត្ថភាពរៀងៗខ្លួន។

៤ ពិបាកគ្រប់គ្រងកីឡាករ

ប្រសិនបើកីឡាករទាំងអស់បង្ហាញប្រាក់ខែជាសារធារណៈ ពិតណាស់ វាអាចនឹងពិបាកក្នុងការគ្រប់គ្រងកីឡាករ ពីព្រោះថា ក្លិបផ្សេងៗ ដែលចង់បានកីឡាករពីក្លិបណាមួយ អាចនឹងលួចចចារជាមួយកីឡាករផ្ទាល់ ពីព្រោះថា ស្រុកខ្មែរមិនសូវជាមានភ្នាក់កីឡាករដូចបណ្ដាលប្រទេសអភិវឌ្ឍនោះទេ។ ដូច្នេះ ធ្វើឲ្យក្លិបពិបាកគ្រប់គ្រងកីឡាកររបស់ខ្លួន។

៥ កិច្ចការផ្ទៃក្នុង

ត្រង់ចំណុចនេះ ក៏ជាចំណុចសំខាន់មួយដែរ ព្រោះក្លិបបាល់ទាត់មួយចំនួនមិនចង់បង្ហាញពីប្រាក់ខែកីឡាកររបស់ខ្លួនជាសាធារណៈឡើយ ដោយពួកគេខ្លាចគូប្រជែងរបស់ដណ្ដើមយកកីឡាករ ដោយឲ្យប្រាក់ខែច្រើនជាងខ្លួន  ដូច្នេះការលាក់បាំងតម្លៃពលកម្មគឺល្អបំផុតសម្រាប់ពួកគេ។

យ៉ាងណាមិញ បើប្រៀបធៀបជាមួយប្រទេសជិតខាងកម្ពុជា យើងវិញ បានបង្ហាញពីតម្លៃពលកម្មកីឡាករគ្រប់រូប។ ជាក់ស្ដែងប្រទេសថៃ ក្លិបទាំងអស់នៅ Thai League សុទ្ធតែបង្ហាញព័ត៍មានទាំងអស់ពីកីឡាករ។ តួយ៉ាង ក្លិបបាល់ទាត់ Buriram United មានកីឡាករសរុប ៣៣នាក់ គ្រប់កីឡាករទាំងអស់សុទ្ធតែត្រូវបានបង្ហាញពីប្រាក់ខែជាសាធារណៈ ក្នុងនោះដែរ កីឡាករដែលរកចំណូលបានច្រើនជាងគេ ក្នុងក្រុមគឺ Ayub Masika ដែលរកបាន ៨,៥០០ ផោន ក្នុងមួយសប្តាហ៍  ដែលស្មើនឹង ៤៤២,០០០ ផោន ក្នុងមួយឆ្នាំ៕

អត្ថបទទាក់ទង