Close

Messi ស៊ុត Free Kick ជួយ Inter Miami ទទួលបាន ៣ពិន្ទុ នៅ FIFA Club World Cup

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន កីឡា
Messi ស៊ុត Free Kick ជួយ Inter Miami ទទួលបាន ៣ពិន្ទុ នៅ FIFA Club World Cup Messi ស៊ុត Free Kick ជួយ Inter Miami ទទួលបាន ៣ពិន្ទុ នៅ FIFA Club World Cup

ប្រធានក្រុម Lionel Messi បានស៊ុតបាល់ Free Kick យ៉ាងស្អាត ជួយឲ្យក្លិបបាល់ទាត់ Inter Miami ទទួលជ័យជម្នះ លើក្រុម FC Porto ក្នុងលទ្ធផល ២-១ ក្នុងជុំទីពីរ នៃពូល A ពានរង្វាន់ FIFA Club World Cup ។

ការប្រកួតយប់មិញនេះ ក្រុម FC Porto គឺជាអ្នកបើកការស៊ុតបញ្ចូលទីមុន នៅនាទីទី៨ បន្ទាប់ពីខ្សែការពារឆ្វេង Noah Allen បង្កកំហុសលើ Gabri Veiga នៅតំបន់ពិន័យ ហើយ VAR បានធ្វើអន្តរាគមន៍ ដោយអាជ្ញាកណ្តាល Cristian Garay បានផ្តល់បាល់ប៉េណាល់ទីដល់ Porto ហើយខ្សែប្រយុទ្ធ Samu Aghehowa បានស៊ុតបញ្ជូលទីបានសម្រេច។ ទោះបីជាយ៉ាងណាក៏ដោយ Inter Miami បានតាមស្មើវិញនៅ នាទី៤៧ ដោយខ្សែបម្រើវ័យ ២២ឆ្នាំ Telasco Segovia។

Messi ស៊ុត Free Kick ជួយ Inter Miami ទទួលបាន ៣ពិន្ទុ នៅ FIFA Club World Cup

នៅនាទីទី៥៤ Inter Miami ទទួលបានបាល់ Free Kick លើដំបូលទូកចម្ងាយប្រហែល ២០ម៉ែត្រ ហើយ Messi បានស៊ុតយ៉ាងស្អាតកោងទៅជ្រុងខាងស្ដាំ ដែលធ្វើឲ្យអ្នកចាំទី Claudio Ramos មិនអាចសង្រ្គោះបានឡើយ។ គ្រាប់បាល់នេះ បានជួយឲ្យក្លិបរបស់សហរដ្ឋអាមេរិក មួយនេះ យកឈ្នះ ២-១ និងមានឱកាសកាន់តែខ្ពស់ ដើម្បីឡើងទៅវគ្គបន្ត។

មែនទែនទៅ នេះគឺជាគ្រាប់ទី ៦៨ របស់ Messi ពីការទាត់បាល់ Free Kick ក្នុងអាជីពរបស់គេ នៅពីក្រោយតែ Juninho Pernambucano ស៊ុតបាន ៧៧គ្រាប់ និង Pele ស៊ុតបាន ៧០គ្រាប់។ តាមរយៈជ័យជំនះនេះ Messi ទទួលបានពានរង្វាន់ កីឡាករប្រចាំការប្រកួតផងដែរ ដោយទទួលបាន ៩.៥ពិន្ទុយោងតាមស្ថិតិរបស់ Fotmob ៕

Messi ស៊ុត Free Kick ជួយ Inter Miami ទទួលបាន ៣ពិន្ទុ នៅ FIFA Club World Cup

អត្ថបទទាក់ទង