Close

រជ្ជកាល ៣០ឆ្នាំ ត្រូវបានបញ្ចប់! 𝐑𝐨𝐧𝐚𝐥𝐝𝐨 និង 𝐌𝐞𝐬𝐬𝐢 មិនមានឈ្មោះក្នុងបញ្ជី Top30 សម្រាប់ប្រជែងពាន Ballon Dór 2024

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
រជ្ជកាល ៣០ឆ្នាំ ត្រូវបានបញ្ចប់! 𝐑𝐨𝐧𝐚𝐥𝐝𝐨 និង 𝐌𝐞𝐬𝐬𝐢 មិនមានឈ្មោះក្នុងបញ្ជី Top30 សម្រាប់ប្រជែងពាន Ballon Dór 2024 រជ្ជកាល ៣០ឆ្នាំ ត្រូវបានបញ្ចប់! 𝐑𝐨𝐧𝐚𝐥𝐝𝐨 និង 𝐌𝐞𝐬𝐬𝐢 មិនមានឈ្មោះក្នុងបញ្ជី Top30 សម្រាប់ប្រជែងពាន Ballon Dór 2024

កាលពីយប់ថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ទស្សនាវដ្ដីបាល់ទាត់បារាំង LÉQUIPE បានបង្ហាញពីបញ្ជីឈ្មោះបេក្ខភាព សម្រាប់ប្រជែងពានរង្វាន់ Ballon d’Or សម្រាប់រដូវកាល 2023-24 ដោយក្នុងនោះ គេសង្កេតឃើញថា មិនមានឈ្មោះ 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨 និង 𝐋𝐢𝐨𝐧𝐞𝐥 𝐌𝐞𝐬𝐬𝐢 នោះទេ។

នេះជាលើកដំបូងហើយតាំងពី ឆ្នាំ២០០៣ មក ដែលបញ្ជីឈ្មោះ 𝐓𝐨𝐩 𝟑𝟎 សម្រាប់ប្រជែងពាន 𝐁𝐚𝐥𝐥𝐨𝐧 𝐝Ó𝐫 មិនមានឈ្មោះរបស់តារាឆ្នើម 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨 និង 𝐋𝐢𝐨𝐧𝐞𝐥 𝐌𝐞𝐬𝐬𝐢 ដែលនេះសបញ្ជាក់ឲ្យឃើញថា រជ្ជកាលរបស់ខ្សែប្រយុទ្ធពីរនាក់នេះ ទំនងជាបិទបញ្ចប់ត្រឹមនេះហើយ។

Ronaldo របស់ព័រទុយហ្គាល់ ដែលបានឈ្នះពានរង្វាន់នេះ ៥ដង ក៏ខកខានក្នុងការទទួលបានការគាំទ្រកាលពីឆ្នាំមុន ខណៈដែល Messi ដែលបានឈ្នះជាលើកទី៨ ក្នុងឆ្នាំ ២០២៣ ក៏បានខកខានដូចគ្នា ទោះបីជាអាហ្សង់ទីន ឈ្នះពានរង្វាន់ Copa America នៅឆ្នាំនេះក៏ដោយ។

រជ្ជកាល៣០ឆ្នាំត្រូវបានបញ្ចប់! 𝐑𝐨𝐧𝐚𝐥𝐝𝐨 និង 𝐌𝐞𝐬𝐬𝐢 មិនមានឈ្មោះក្នុងបញ្ជី Top30 សម្រាប់ប្រជែងពាន Ballon Dór 2024

ប្រទេសអេស្ប៉ាញ ដែលជាម្ចាស់ជើងឯក Euro 2024 មានកីឡាករចំនួន ៦នាក់ ដែលត្រូវបានជាប់ឈ្មោះ ក្នុងចំណោមបេក្ខភាពទាំង៣០នាក់ចុងក្រោយនេះ ខណៈប្រទេសអង់គ្លេស ដែលជាជើងឯករង នៅ Euro 2024 មានបេក្ខភាព៥នាក់ ស្របពេលដែលក្លិបអធីរាជស Real Madrid ដែលជាជើងឯក UCL កាលពឆ្នាំមុន មានកីឡាករសរុបចំនួន ៧នាក់។

ខាងក្រោមនេះ ជាបេក្ខភាពកីឡាករប្រជែងពាន Ballon d’Or សម្រាប់រដូវកាល 2023-24៖
◉ Jude Bellingham.
◉ Ruben Dias.
◉ Phil Foden.
◉ Federico Valverde.
◉ Emiliano Martínez.
◉ Erling Haaland
◉ Nico Williams
◉ Granit Xhaka
◉ Artem Dovbyk
◉ Toni Kroos
◉ Vinicius Jr
◉ Dani Olmo
◉ Florian Wirtz
◉ Martin Ødegaard
◉ Mats Hummels
◉ Rodri
◉ Harry Kane
◉ Declan Rice
◉ Vitinha
◉ Cole Palmer
◉ Dani Carvajal
◉ Lamine Yamal
◉ Bukayo Saka
◉ Hakan Calhanoglu
◉ William Saliba
◉ Kylian Mbappé
◉ Lautaro Martínez
◉ Ademola Lookman
◉ Toni Rüdiger
◉ Alejandro Grimaldo ។

គួរបញ្ជាក់ថា ពិធីប្រកាសពីអ្នកឈ្នះ និងប្រគល់ពានរង្វាន់ Ballon d’Or ឆ្នាំ 2024 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង៕

រជ្ជកាល៣០ឆ្នាំត្រូវបានបញ្ចប់! 𝐑𝐨𝐧𝐚𝐥𝐝𝐨 និង 𝐌𝐞𝐬𝐬𝐢 មិនមានឈ្មោះក្នុងបញ្ជី Top30 សម្រាប់ប្រជែងពាន Ballon Dór 2024
រជ្ជកាល៣០ឆ្នាំត្រូវបានបញ្ចប់! 𝐑𝐨𝐧𝐚𝐥𝐝𝐨 និង 𝐌𝐞𝐬𝐬𝐢 មិនមានឈ្មោះក្នុងបញ្ជី Top30 សម្រាប់ប្រជែងពាន Ballon Dór 2024