Close

Ronaldo ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ស៊ុតបានគ្រាប់បាល់បាន ៩០០គ្រាប់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
Ronaldo ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ស៊ុតបានគ្រាប់បាល់បាន ៩០០គ្រាប់ Ronaldo ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ស៊ុតបានគ្រាប់បាល់បាន ៩០០គ្រាប់

កាលពីយប់មិញនេះ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ កីឡាករករ CRISTIANO RONALDO បានស៊ុតបញ្ចូលទីគ្រាប់ទី ៩០០ ក្នុងអាជីពរបស់ខ្លួន ក្នុងការប្រកួតដែល ព័រទុយហ្គាល់ យកឈ្នះ ក្រូអាត ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតវគ្គចែកពូល UEFA Nations League។
ម្ចាស់ពាន Ballon d’Or ៥សម័យ បានស៊ុតបាល់បញ្ចូលទីពីការបញ្ជូនបាល់របស់ Nuno Mendes នៅនាទីទី៣៤ នៃតង់ទី១ ដើម្បីបង្កើនការនាំមុខរបស់ព័រទុយហ្គាល់ ២គ្រាប់ ក្នុងជ័យជម្នះ ២-១ លើ ក្រុមជម្រើសជាតិក្រូអាត។

គ្រាប់បាល់របស់ Ronaldo គឺជាគ្រាប់ទី ១៣១ របស់គាត់ សម្រាប់ព័រទុយហ្គាល់ ដែលបានពង្រីកកំណត់ត្រារបស់គាត់ សម្រាប់គ្រាប់បាល់អន្តរជាតិច្រើនបំផុតនៅក្នុងបាល់ទាត់ពិភពលោក។ បន្ថែមពីលើគ្រាប់បាល់ ៧៦៩គ្រាប់ របស់គាត់ ដែលបានស៊ុតបញ្ចូលទីក្នុងអាជីពក្លឹបរបស់គាត់ ប្រធានក្រុមព័រទុយហ្គាល់ បានក្លាយជាកីឡាករបុរសដំបូងគេ ក្នុងប្រវត្តិសាស្ត្រដែលស៊ុតបញ្ចូលទីបាន ៩០០គ្រាប់ ក្នុងការប្រកួតផ្លូវការ។ដូច្នេះវីរបុរសក្រុមអធិរាជស Real Madrid និងក្រុមបិសាចក្រហម Manchester United វ័យ ៣៩ឆ្នាំរូបនេះ គឺជាកីឡាករដំបូងគេ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលសម្រេចបាននូវស្នាដៃនេះ។

Ronaldo ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ស៊ុតបានគ្រាប់បាល់បាន ៩០០គ្រាប់

Ronaldo បាននិយាយក្រោយការប្រកួតនេះថា៖ «វាជាបំណង ដែលខ្ញុំចង់ឈានដល់ជាយូរមកហើយ។ ខ្ញុំដឹងថា ខ្ញុំនឹងឈានដល់ចំនួននេះ ព្រោះពេលខ្ញុំបន្តលេង។ វាហាក់បីដូចជាព្រឹត្តិការណ៍ដ៏សំខាន់ផ្សេងទៀត ប៉ុន្តែមានតែខ្ញុំទេដែលដឹង ហើយមនុស្សជុំវិញខ្លួនខ្ញុំថាវាលំបាកប៉ុណ្ណាក្នុងការធ្វើការជារៀងរាល់ថ្ងៃ ដើម្បីឱ្យមានភាពរឹងមាំខាងរាងកាយ និងផ្លូវចិត្ត ដើម្បីរកគ្រាប់បាល់បាន ៩០០គ្រាប់។ វាជាព្រឹត្តិការណ៍ដ៏ពិសេសមួយក្នុងអាជីពរបស់ខ្ញុំ»។

គួរបញ្ជាក់ថា RONALDO ស៊ុតបញ្ចូលទីបាន ៧៦៩គ្រាប់ សម្រាប់ក្លិបអាជីព ពោលគឺរកបាន ៤៥០គ្រាប់ សម្រាប់ Real Madrid, ១៤៥គ្រាប់ សម្រាប់ Manchester United, ១០១គ្រាប់ សម្រាប់ Juventus និង ៦៨គ្រាប់ សម្រាប់ក្លឹបបច្ចុប្បន្នរបស់គាត់ Al Nassr ក៏ដូចជា ៥គ្រាប់ សម្រាប់ក្លឹប Sporting Lisbon ដែលជាក្លិបដំបូងរបស់គាត់ផងដែរ។

នៅក្នុងបណ្តាញ YouTube ដែលទើបនឹងបើកដំណើរការថ្មីៗនេះ Ronaldo បានប្រាប់អតីតមិត្តរួមក្រុម Manchester United របស់គាត់ Rio Ferdinand ថា គាត់កំពុងសម្លឹងមើលគោលដៅរកគ្រាប់បាល់អាជីពទី ១០០០ របស់គាត់រួចហើយ។«ខ្ញុំចង់ឈានដល់ការរកគ្រាប់បាល់ ១,000គ្រាប់។ ប្រសិនបើខ្ញុំមិនមានរបួសទេ ។ សម្រាប់ខ្ញុំ សញ្ញាណដ៏ល្អបំផុតដែលខ្ញុំអាចមាននៅក្នុងបាល់ទាត់គឺការឈានទៅដល់ ៩០០គ្រាប់ដំបូង។ បន្ទាប់មក ការប្រជែងរបស់ខ្ញុំគឺត្រូវសម្រេចបាន ១,000 គ្រាប់» នេះជាការលើកឡើងរបស់ CR7៕

Ronaldo ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ស៊ុតបានគ្រាប់បាល់បាន ៩០០គ្រាប់