Close

Ronaldo វ៉ាដាច់ Mr.beast ក្លាយជា YouTube Channel ទទួលបាន Subscriber ច្រើនជាងគេក្នុងមួយថ្ងៃ ក្នុងប្រវត្តិសាស្ត្រ YouTube

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ កីឡា
Ronaldo វ៉ាដាច់ Mr.beast ក្លាយជា YouTube Channel ទទួលបាន Subscriber ច្រើនជាងគេក្នុងមួយថ្ងៃ ក្នុងប្រវត្តិសាស្ត្រ YouTube Ronaldo វ៉ាដាច់ Mr.beast ក្លាយជា YouTube Channel ទទួលបាន Subscriber ច្រើនជាងគេក្នុងមួយថ្ងៃ ក្នុងប្រវត្តិសាស្ត្រ YouTube

ការចាប់ផ្តើមរបស់កីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបំបែកឯតទគ្គកម្មពិភពលោក សម្រាប់ YouTube Channel លឿនបំផុត ដែលមានអ្នក Subscribers ជាង ១០លាននាក់អ្នក ដោយចាយពេលមិនដល់មួយថ្ងៃផង។

កីឡាករវ័យ ៣៩ឆ្នាំ ដែលកំពុងលេងឱ្យក្លឹបអារ៉ាប៊ីសាអូឌីត Al Nassr បានបង្ហោះកាលពីយប់ថ្ងៃពុធ នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា៖«ការរង់ចាំបានចប់ហើយ។ YouTube Channel របស់ខ្ញុំបានមកដល់ហើយ! SIUUU Subscribe និងចូលរួមជាមួយខ្ញុំក្នុងដំណើរថ្មីនេះ»។

Ronaldo វ៉ាដាច់ Mr.beast ក្លាយជា YouTube Channel ទទួលបាន Subscriber ច្រើនជាងគេក្នុងមួយថ្ងៃ ក្នុងប្រវត្តិសាស្ត្រ YouTube

ពីរបីម៉ោងបន្ទាប់ពីការបង្ហោះវីដេអូដំបូងរបស់គាត់ ចំនួនអ្នក Subscribers បានកើនឡើងរហូតដល់ ១.៦៩លាននាក់ ដោយគិតត្រឹមរយៈពេល ១៣ម់ោង YouTube channel របស់ Ronaldo មានអ្នក Subscribe ជាង ១៣លាននាក់ ។

Ronaldo គឺជាអត្តពលិកដែលមានឥទ្ធិពលបំផុត ដោយមានអ្នកតាមដានលើបណ្ដាញសង្គមសរុបជាង ៩០០លាននាក់ ពោលគឺនៅលើវេទិកា X មានអ្នកតាមដាន ១១២.៥ លាននាក់, Facebook ១៧០ លាននាក់ និងនៅលើ Instagram មានចំនួន ៦៣៦លាននាក់ ។

YouTube Channel របស់ Cristiano Ronaldo ក្លាយជា Channel ដែលទទួលបាន Subscriber ច្រើនជាងគេក្នុងមួយថ្ងៃ ក្នុងប្រវត្តិសាស្ត្រ YouTube ដោយវ៉ាដាច់ Mr.beast ដែលពីមុនទទួលបាន ២.២៤ លាន subscriber ក្នុងមួយថ្ងៃ។

មិនតែប៉ុណ្ណោះ Cristiano Ronaldo ក៏បានវ៉ាដាច់គូប្រជែងលើទីលានរបស់ខ្លួនកីឡាករ Lionel Messi ផងដែរ ដោយ YouTube Channel Messi ដែលបង្កើតឡើងតាំងពីឆ្នាំ២០០៦ រហូតមកទល់ពេលនេះ មានអ្នក Subscriber តែ ២.៣១លាននាក់ប៉ុណ្ណោះ៕

Ronaldo វ៉ាដាច់ Mr.beast ក្លាយជា YouTube Channel ទទួលបាន Subscriber ច្រើនជាងគេក្នុងមួយថ្ងៃ ក្នុងប្រវត្តិសាស្ត្រ YouTube