Close

ដំណឹងល្អ​ ! អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសថាជំងឺរាតត្បាតកូវីដ១៩ អាចនឹងបញ្ចប់នៅក្នុងឆ្នាំនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ សុខភាព
ដំណឹងល្អ​ ! អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសថាជំងឺរាតត្បាតកូវីដ១៩ អាចនឹងបញ្ចប់នៅក្នុងឆ្នាំនេះ ដំណឹងល្អ​ ! អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសថាជំងឺរាតត្បាតកូវីដ១៩ អាចនឹងបញ្ចប់នៅក្នុងឆ្នាំនេះ

បរទេស៖​ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានលើកឡើងថា ជំងឺរាតត្បាតកូវីដ១៩ អាចនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់អង្គការ WHO។

លោក Ghebreyesus បានបញ្ជាក់​ថា​ ៖ “ចំនួនអ្នកស្លាប់ដែលបានរាយការណ៍ប្រចាំសប្តាហ៍ គឺមានចំនួនទាបជាងពេលដែលយើងប្រើពាក្យថាវាជាជំងឺរាតត្បាត ជាលើកដំបូងកាលពី ៣ឆ្នាំមុន”​។

លោកបន្តថា​ :”ភាពល្អប្រសើរឡើង គឺមានសារៈសំខាន់ណាស់។ ខ្ញុំជឿជាក់ថា​ នៅក្នុងឆ្នាំ២០២៣នេះ យើងអាចនិយាយបានថា ជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ ដែលវាជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភរបស់អន្តរជាតិត្រូវបានបញ្ចប់ដូចគ្នាចំពោះជំងឺរាតត្បាត” ។

យ៉ាងណា​ក៏ដោយ​ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​រូបនេះ​បាននិយាយថា មនុស្សគ្រប់រូបត្រូវតែរៀនអំពីមេរៀននៃជំងឺរាតត្បាតដ៏កាចសាហាវនេះ​ ដើម្បី​អាចបញ្ចៀសនូវហានិភ័យនៃជំងឺរាតត្បាតផ្សេងទៀតដែលអាចកើតមាន៕

អត្ថបទទាក់ទង