Close

យប់នេះ! ក្រុមកាំភ្លើងធំ Arsenal បើកទ្វារផ្ទះ ទទួលស្វាគម Real Madrid នៅ Champions League

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ កីឡា
យប់នេះ! ក្រុមកាំភ្លើងធំ Arsenal បើកទ្វារផ្ទះ ទទួលស្វាគម Real Madrid នៅ Champions League យប់នេះ! ក្រុមកាំភ្លើងធំ Arsenal បើកទ្វារផ្ទះ ទទួលស្វាគម Real Madrid នៅ Champions League

ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវធ្វើការងារធ្ងន់ ដោយត្រូវបើកទ្វារផ្ទះ ទទួលស្វាគមក្រុមអធិរាជស Real Madrid ក្នុងការប្រកួតពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League ក្នុងវគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៅវេលាម៉ោង ២៖០០នាទី រំលងអាធ្រាត្រ នាកីឡដ្ឋាន Emirates ។

ជាការពិតណាស់ Arsenal និង Real Madrid អាចជាក្លឹបធំបំផុតពីរក្នុងពិភពលោក ប៉ុន្តែក្លិបយក្សទាំងពីរនេះ កម្រជួបគ្នាណាស់។ តាមពិតទៅក្រុមទាំងពីរ ធ្លាប់ប៉ះគ្នាតែពីរដងប៉ុណ្ណោះ ក្នុងប្រវត្តិសាស្ត្រ Champions League។ ក្រុមកាំភ្លើងធំ Arsenal និង Real Madrid នឹងត្រូវប៉ះគ្នា នៅ Champions League ជាលើកដំបូង ក្នុងរយៈពេល ១៩ឆ្នាំ។

យប់នេះ! ក្រុមកាំភ្លើងធំ Arsenal បើកទ្វារផ្ទះ ទទួលស្វាគម Real Madrid នៅ Champions League

ទោះបីជា Real Madrid មានភាពលេចធ្លោក្នុងការប្រកួតប្រជែងក៏ដោយ ក៏ Arsenal មានប្រៀបលើក្រុមយក្សអេស្ប៉ាញនេះ ដោយសារវីរបុរសក្លឹប Thierry Henry ។ ទោះបីជាយ៉ាងណាក៏ដោយ Real Madrid មានកំណត់ត្រាឈ្នះពានរង្វាន់ Champions League ចំនួន ១៥ដង ដែលត្រូវបានគេហៅថាជា “King Of Champion League” ខណៈដែលក្រុមកាំភ្លើងធំ មិនដែលស្គាល់ក្លិនពានមួយនេះឡើយ។

ក្នុងពានរង្វាន់ខាងលើនេះ ក្រុមទាំងពីរ ធ្លាប់ជួបគ្នាចំនួនពីរលើក ដោយលើកដំបូង កាលពីខែ កុម្ភៈ ឆ្នាំ២០០៦ Arsenal បានយកឈ្នះ Real Madrid ក្នុងលទ្ធផល ១ ទល់នឹង ០ ខណៈការជួបគ្នាលើកទីពីរ ក្រុមទាំងពីរ បានប្រកួតស្មើគ្នា ក្នុងលទ្ធផល ០ទល់នឹង០។

ថ្លែងនៅក្នុងសន្និសិទកាសែតមុនការប្រកួត គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានសរសើរគូប្រកួត ដោយនិយាយថា៖« លោក Arteta កំពុងធ្វើការងារដ៏អស្ចារ្យ។ គាត់បាននាំក្រុមនេះទៅកាន់កំពូល នៃទ្វីបអឺរ៉ុប ហើយលើសពីនេះទៅទៀត គាត់បានបង្កើតក្រុមពេញលេញមួយនៅអឺរ៉ុប»។

ចំណែកគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បាននិយាយថា៖« នេះជាការប្រកួតដ៏ធំបំផុតក្នុងអាជីពជាអ្នកចាត់ការរបស់គាត់ រហូតមកដល់ពេលនេះ។ ខ្ញុំពិតជារំភើប ហើយយើងត្រៀមខ្លួនរួចជាស្រេច ដើម្បីឈ្នះ និងយកឈ្នះពួកគេ»៕


យប់នេះ! ក្រុមកាំភ្លើងធំ Arsenal បើកទ្វារផ្ទះ ទទួលស្វាគម Real Madrid នៅ Champions League

អត្ថបទទាក់ទង