Close

កីឡាករ Ramon De Souza វ៉ាដាច់ Andre Nieto ក្លាយជាកីឡាករស៊ុតបញ្ជូលទីច្រើនជាងគេ នៅលីគកំពូលកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 11 ម៉ោងមុន កីឡា
កីឡាករ Ramon De Souza វ៉ាដាច់ Andre Nieto ក្លាយជាកីឡាករស៊ុតបញ្ជូលទីច្រើនជាងគេ នៅលីគកំពូលកម្ពុជា កីឡាករ Ramon De Souza វ៉ាដាច់ Andre Nieto ក្លាយជាកីឡាករស៊ុតបញ្ជូលទីច្រើនជាងគេ នៅលីគកំពូលកម្ពុជា

ខ្សែប្រយុទ្ធរបស់ក្រុមសេះមាសវិសាខា កីឡាករ Ramon De Souza បានវ៉ាដាច់កីឡាករចូលសញ្ជាតិកម្ពុជា RAFAEL ANDRES NIETO RONDON ក្លាយជាកីឡាករស៊ុតបញ្ជូលទីច្រើនជាងគេ នៅលីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ គិតត្រឹមសប្ដាហ៍ទី២៧ ។

សម្រាប់កីឡាករស៊ុតបញ្ជូលទីបានច្រើនជាងគេ (Top Scorer) គិតត្រឹមសប្ដាហ៍ទី ២៧នេះ កីឡាករ Ramon De Souza កំពុងកាន់កាប់តំណែងកំពូលតារាង មាន ១៨គ្រាប់ តាមពីក្រោយដោយកីឡាករ RAFAEL ANDRES NIETO របស់ភ្នំពេញក្រោន មាន ១៧គ្រាប់ ខណៈកីឡាករ JELLE JOOST GOSELINK មាន ១៦គ្រាប់។

ចំណែកខ្សែប្រយុទ្ធជួរមុខរបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង កីឡាករ Roque Silveira Dos Santo រកបាន ១៥គ្រាប់ ខណៈ កីឡាករ Josemar Balanga របស់កងយោធពលខេមរភូមិន្ទ ដែលកំពុងរបួស មានចំនួន ១៣គ្រាប់ ស្របពេលដែលកីឡាករ សៀង ចន្ធា របស់បឹងកេត, PABLO AUGUST របស់ព្រះខ័នរាជស្វាយរៀង, GAYOSO JAVIER AUGUSTINE របស់ភ្នំពេញក្រោន និងកីឡាករ Minagawa Yusuke របស់ណាហ្គាវើលដ៍ មាន ១២គ្រាប់ដូចគ្នា។

រីឯកីឡាករខ្មែរស៊ុតបញ្ជូលទីបានច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី២៧នេះ នៅតែកីឡាករ សៀង ចន្ធា របស់បឹងកេត មាន ១២គ្រាប់ តាមពីក្រោយដោយកីឡាករវិសាខា ស រតនា, ម៉ាត់ នូរុណ និងកីឡាករ ហៅ សុនេត្រ មាន ៨គ្រាប់ដូចគ្នា។

សម្រាប់កីឡាករដែលបញ្ជូនបាល់ឲ្យមិត្តិរួមក្រុមស៊ុតបញ្ជូលទីច្រើនជាងគេ គឺកីឡាករ អ៊ុក សុវណ្ណ របស់វិសាខា Assist បាន ១៨ដង តាមពីក្រោយដោយកីឡាករ លឹម ពិសុទ្ធ Assist បាន ១២ដង ខណៈកីឡាករ YOSHIHAMA RYOHEI របស់បឹកេត Assist បាន ១១ដង។

គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី២៧នេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឈរលេខ១ មាន ៦៤ពិន្ទុ, ភ្នំពេញក្រោន ឈរលេខ២ មាន ៦០ពិន្ទុ ខណៈវិសាខា ឈរលេខ៣ មាន ៥៩ពិន្ទុ ខណៈនៅសល់តែ ៥ប្រកួតទៀតប៉ុណ្ណោះ និងរកឃើញម្ចាស់ពាន៕

អត្ថបទទាក់ទង