Close

លោក ត្រាំ គាំទ្រសំណើរលោក ពូទីន រៀបចំការប្រកួតកីឡាហុកគីលើទឹកកក រវាង អាមេរិក និងរុស្ស៊ី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
លោក ត្រាំ គាំទ្រសំណើរលោក ពូទីន រៀបចំការប្រកួតកីឡាហុកគីលើទឹកកក រវាង អាមេរិក និងរុស្ស៊ី លោក ត្រាំ គាំទ្រសំណើរលោក ពូទីន រៀបចំការប្រកួតកីឡាហុកគីលើទឹកកក រវាង អាមេរិក និងរុស្ស៊ី

វិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គាំទ្រសំណើររបស់ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុងការរៀបចំការប្រកួតកីឡាហុកគីលើទឹកកក រវាងកីឡាករអាជីពអាមេរិក និងរុស្ស៊ី បន្ទាប់ពីមានជំនួបមួយរវាងប្រធានាធិបតីទាំងពីរ តាមរយះទូរស័ព្ទ។

បើតាមប្រភពពីវិមានក្រឹមឡាំង បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានគាំទ្រគំនិតលោក ពូ ទីន ក្នុងការរៀបចំការប្រកួតកីឡាហុកគីទឹកកក ដែលមានកីឡាករប្រទេសទាំងពីរ ដែលនឹងមានសម្ព័ន្ធ កីឡាហុកគីជាតិ រវាងសហរដ្ឋអាមរិក និងកាណាដា (NHL) និងសហព័ន្ធកីឡាហុកគីទឹកកក (KHL) ដែលបានរៀបចំការប្រកួតនេះឡើង ។ NHL គឺជាលីកវាយកូនគោលលើទឹកកកអាមេរិកខាងជើង ខណៈពេលដែលសម្ព័ន្ធកីឡាវាយកូនគោលលើទឹកកក (KHL) មានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី។

លោក ត្រាំ គាំទ្រសំណើរលោក ពូទីន រៀបចំការប្រកួតកីឡាហុកគីលើទឹកកក រវាង អាមេរិក និងរុស្ស៊ី

ទោះបីជាយ៉ាងណា សេចក្តីថ្លែងការណ៍របស់សេតវិមាន បន្ទាប់ពីការហៅទូរស័ព្ទរវាងមេដឹកនាំទាំងពីរ មិនបាននិយាយអំពី កីឡាហុកគីលើទឹកកកនោះទេ រួមទាំងមិនបានឆ្លើយតបទៅនឹងសំណួរអំពីកីឡានោះទេ ។ ជាមួយគ្នានេះ ស្ថាប័ន NHL បាននិយាយថា វាមិនទាន់រួចរាល់ក្នុងការធ្វើអត្ថាធិប្បាយនៅឡើយអំពីបញ្ហានេះ។

ចំណែក អ្នកនាំពាក្យ NHL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងទើបតែដឹងអំពីការសន្ទនារវាង លោកប្រធានាធិបតី ត្រាំ និងលោកប្រធានាធិបតី ពូទីន ហើយជាក់ស្តែង យើងមិនមែនជាភាគីនៃការពិភាក្សាទាំងនោះទេ ហើយវាមិនសមរម្យសម្រាប់ពួកយើងក្នុងការធ្វើការអត្ថាធិប្បាយនៅពេលនេះទេ»។

គួររំលឹកថា ប្រទេសរុស្ស៊ី ត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតកីឡាហុកគីលើទឹកកកអន្តរជាតិនាពេលកន្លងមក បន្ទាប់ពីប្រទេសនេះ បានធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន កាលពី ២ឆ្នាំមុន។ មិនតែប៉ុណ្ណោះ សហព័ន្ធកីឡាហុកគីលើទឹកកកអន្តរជាតិ (IIHF) បានផ្អាកក្រុមជម្រើសជាតិ និងក្លិបទាំងអស់មកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ពីការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។

លោក ត្រាំ គាំទ្រសំណើរលោក ពូទីន រៀបចំការប្រកួតកីឡាហុកគីលើទឹកកក រវាង អាមេរិក និងរុស្ស៊ី

NHL បានផ្អាកទំនាក់ទំនងដៃគូសហការណ៍នៅក្នុងប្រទេសរុស្ស៊ី នឹងការផ្អាកគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបាននិយាយថា ខ្លួននឹងមិនពិចារណាលើប្រទេសរុស្ស៊ី សម្រាប់ការប្រកួតប្រជែងនាពេលអនាគតណាមួយបន្ទាប់ពីការលុកលុយបានចាប់ផ្តើម។

ពេលដែលសហព័ន្ធកីឡាហុកគីលើទឹកកកអន្តរជាតិ IIHF ក្រោយមកបានផ្លាស់ប្តូរការប្រកួតជើងឯកពិភពលោកឆ្នាំ២០២៣ ចេញពីទីក្រុង Saint Petersburg បន្តទៅកាន់សហរដ្ឋអាមេរិក និងកាណាដា។ ហើយកាលពីឆ្នាំ២០២៤ IIHF បានឱ្យដឹងថា នឹងធ្វើការសម្រេចចិត្តលើការចូលរួមរបស់រុស្ស៊ី និងសម្ព័ន្ធមិត្តបេឡារុស្ស ក្នុងរដូវកាល២០២៥-២០២៦ នៅខែឧសភា ឆ្នាំនេះ៕

លោក ត្រាំ គាំទ្រសំណើរលោក ពូទីន រៀបចំការប្រកួតកីឡាហុកគីលើទឹកកក រវាង អាមេរិក និងរុស្ស៊ី