Close

លោក Ruben Amorim ថាកម្រិត Manchester United នៅតែទាបជាងការរំពឹងទុករបស់លោក

ដោយ៖ Chhan Sreyka ​​ | 13 ម៉ោងមុន កីឡា
លោក Ruben Amorim ថាកម្រិត Manchester United នៅតែទាបជាងការរំពឹងទុករបស់លោក លោក Ruben Amorim ថាកម្រិត Manchester United នៅតែទាបជាងការរំពឹងទុករបស់លោក

បើទោះបីជាឈ្នះពីរប្រកួតជាប់ៗគ្នា ដោយរកបានគ្រាប់បាល់យ៉ាងតិច ៣គ្រាប់ ក្នុងមួយប្រកួតក៏ដោយ ក៏គ្រូបង្វឹកក្រុមបិសាចក្រហម លោក Ruben Amorim អះអាងថា ក្លិប Man Utd នៅតែឆ្ងាយពីស្តង់ដារ ដែលលោកចង់បាន។

Amorim បាននិយាយបន្ទាប់ពីជ័យជម្នះ ៣-០ លើក្រុមកញ្រ្ជោងខៀវ Leicester ក្នុងសប្ដាហ៍ទី២៩ នៃក្របខ័ណ្ឌ Premier League យ៉ាងដូច្នេះថា៖« លទ្ធផលរបស់យើងនៅតែឆ្ងាយពីអ្វីដែលខ្ញុំបានរំពឹងទុក ដូច្នេះខ្ញុំនឹងមិនមានអារម្មណ៍សប្បាយអរពេកនោះទេ។ ការលេង និងលទ្ធផលរបស់យើង កាន់តែប្រសើរឡើង ប៉ុន្តែក្រុមរបស់យើង ត្រូវបន្តការឈ្នះ និងកែលម្អ។ ខ្ញុំកំពុងមើលឃើញរឿងវិជ្ជមានផ្សេងទៀតនៅក្នុងក្រុម»។

លោក Ruben Amorim ថា កម្រិត Manchester United នៅតែទាបជាងការរំពឹងទុករបស់លោក

យោងតាមគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ ចំណុចវិជ្ជមានដំបូងគឺ Man Utd បានរកឃើញវិធី ដើម្បីឈ្នះ និងអាចរកបានគ្រាប់បាល់ច្រើនគ្រាប់ បើទោះបីជាខ្វះថាមពល និងអស់កម្លាំង បន្ទាប់ពីយកឈ្នះ ៤-១ លើ Sociedad ក្នុងជើងទី២ ក្នុងវគ្គ១៦ក្រុមចុងក្រោយ Europa League កាលពីប៉ុន្មានថ្ងៃមុន។ លោកក៏បានវាយតម្លៃថា កីឡាកររបស់លោក យល់កាន់តែច្បាស់ពីរបៀបលេង ហើយបង្កើតឱកាសកាន់តែច្រើន និងស៊ុតបញ្ចូលទីបានច្រើនគ្រាប់។

នៅកីឡដ្ឋាន King Power កាលពីថ្ងៃទី ១៦ ខែមីនា ក្រុមដែលមានរហស្សនាម «បិសាចក្រហម» គ្រប់គ្រងបាល់បានតែ ៤៦ភាគរយប៉ុណ្ណោះ ប៉ុន្តែស៊ុតបានចំនួន ១៨ជើង រួមទាំងឱកាសល្អជាច្រើន។ ខ្សែបម្រើ Bruno Fernandes បានបញ្ជូនបាល់ឲ្យ Rasmus Hojlund និង Alejandro Garnacho ស៊ុតបញ្ជូលទីម្នាក់មួយគ្រាប់។ មិនតែប៉ុណ្ណោះ ការប្រកួតជាមួយ Real Sociedad រូបគេ រកបានគ្រាប់បាល់ Hat-trick (៣គ្រាប់ម្នាក់ឯង) ទៀតផង។

ត្រង់ចំណុចនេះ លោក Amorim បាននិយាយដោយសរសើរថា៖« Bruno Fernandes គឺជាកីឡាករដ៏អស្ចារ្យ។ ពេលខ្លះ គាត់បង្ហាញការខកចិត្តនៅលើទីលាន ព្រោះគាត់ចង់ឈ្នះ។ ចំណេក Hojlund ទើបតែរកបានគ្រាប់បាល់ដ៏មានសារៈសំខាន់ ហើយគេកំពុងធ្វើរឿងត្រឹមត្រូវ »។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុម Man Utd កំពុងឈរនៅលេខរៀងទី១៣ ក្នុងតារាង Premier League មាន ៣៧ពិន្ទុ ក្រោយឆ្ងងកាត់ការប្រកួតចំនួន២៩ ឈ្នះ១០ ចាញ់១២ ស្មើ៧ ដោយមានគម្លាតតែ ១០ពិន្ទុប៉ុណ្ណោះ ពីតំបន់កាត់ចោល៕

លោក Ruben Amorim ថា កម្រិត Manchester United នៅតែទាបជាងការរំពឹងទុករបស់លោក
លោក Ruben Amorim ថា កម្រិត Manchester United នៅតែទាបជាងការរំពឹងទុករបស់លោក

អត្ថបទទាក់ទង