Close

កីឡាករបរទេស ៤រូប ដែលលេងនៅលីគកំពូលកម្ពុជា ត្រូវកោះហៅចូលក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងថ្ងៃ FIFA DAY

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន កីឡា
កីឡាករបរទេស ៤រូប ដែលលេងនៅលីគកំពូលកម្ពុជា ត្រូវកោះហៅចូលក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងថ្ងៃ FIFA DAY កីឡាករបរទេស ៤រូប ដែលលេងនៅលីគកំពូលកម្ពុជា ត្រូវកោះហៅចូលក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងថ្ងៃ FIFA DAY

ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៤/២៥ នឹងត្រូវសម្រាក ២សប្ដាហ៍ ដែលជាថ្ងៃ FIFA DAY ដើម្បីឱ្យកីឡាករមានពេលវេលាជាមួយក្រុមជម្រើសជាតិរៀងៗខ្លួន។

ក្នុងនោះ គេសង្កេតឃើញថា មានកីឡាករបរទេសចំនួន៤រូប ចេញពី ៤ក្លិបផ្សេងគ្នា នៅខេមបូឌានព្រីមៀរលីគ ត្រូវបានក្រុមជម្រើសជាតិរបស់ខ្លួនកោះហៅចូលរួម ដើម្បីត្រៀមក្នុងការប្រកួតអន្តរជាតិនានា ក្នុងអំឡុងថ្ងៃ FIFA Day ខាងមុខនេះ។

១. ខ្សែបម្រើរបស់ក្លិបបាល់ទាត់បឹងកេត កីឡាករ SCOTT PHILIP WOODS ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិលីពីន ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qualifiers Saudi Arabia។

កីឡាករបរទេស ៤រូប ដែលលេងនៅលីគកំពូលកម្ពុជា ត្រូវកោះហៅចូលក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងថ្ងៃ FIFA DAY

២.ខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន កីឡាករ Jarvey Gayoso ត្រូវកោះហៅក្រុមជម្រើសជាតិហ្វីលីពីន ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qualifiers Saudi Arabia។

៣. ប្រយុទ្ធរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ កីឡាករ THIHA ចូលរួមជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qualifiers Saudi Arabia ទល់នឹងក្រុមអាហ្គានីស្ថាន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

កីឡាករបរទេស ៤រូប ដែលលេងនៅលីគកំពូលកម្ពុជា ត្រូវកោះហៅចូលក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងថ្ងៃ FIFA DAY

៤. ខ្សែបម្រើក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ Bouphachan Bounkong ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ឡាវ កោះហៅចូលក្រុមជម្រើសជាតិ ដើម្បីចេញទៅបោះជុំរុំហ្វឹកហាត់ ត្រៀមការប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qualifiers Saudi Arabia ទល់នឹងវៀតណាម នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា បន្ទាប់ពីថ្ងៃ FIFA DAY បញ្ចប់ ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី២៦ នឹងត្រឡប់មកវិញ នៅថ្ងៃទី ២៩-៣០ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕

អត្ថបទទាក់ទង