វិសាខា និងភ្នំពេញក្រោន ជាក្លិបតែពីរគត់ មិនទាន់ស្គាល់រសជាតិចាញ់នៅខេមបូឌានលីគខាប់ គិតត្រឹមសប្តាហ៍ទី៥
ភ្នំពេញ : ពានរង្វាន់ ខេមបូឌានលីគខាប់ លើកទី២ ឆ្នាំ២០២៣ បានកន្លងទៅសប្តាហ៍ទី៥ ហើយ ដោយក្នុងនោះគេសង្កេតឃើញថា មានតែក្រុមបាល់ទាត់វិសាខា និងភ្នំពេញក្រោនប៉ុណ្ណោះ ដែលមិនទាន់ស្គាល់រស់ជាតិចាញ់ទាល់តែសោះ។
១. វិសាខា
– ក្រុមសេះមាស វិសាខា ក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មី លោក Simon McMenemy កំពុងទទួលបានជោគជ័យខ្លាំងមែនទែន ពោលគឺមិនទាន់ស្គាល់បរាជ័យនៅឡើយទេ គិតត្រឹម៤ប្រកួតដំបូងនៅក្នុងពានរង្វាន់លីគខាប់នេះ។
លទ្ធផលការប្រកួតរបស់ក្លិបបាល់ទាត់ វិសាខា ទាំង៤ប្រកួត៖
-វិសាខា ២-១ ព្រៃវែង អេហ្វស៊ី
-វិសាខា ៣-០ បឹងកេត
-វិសាខា ២-០ គីរីវង្សសុខសែនជ័យ
-វិសាខា ៣-០ កងយោធពលខេមរភូមិន្
បច្ចុប្បន្ន ក្លិបអ្នកមាន វិសាខា កំពុងឈរនៅកំពូលតារាងក្នុងពូល A មាន ១២ពិន្ទុ ។
២. ភ្នំពេញក្រោណ -
ក្នុងនាមជាម្ចាស់ជើងឯកឆ្នាំចាស់ ក្លិបសឹងក្រហម ភ្នំពេញក្រោន ក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអ៊ុយក្រែន លោក Oleg Starynskyi បាន និងកំពុងបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយមិនទាន់ស្គាល់រស់ជាតិចាញ់នៅឡើយទេ គិតត្រឹម៤ប្រកួតដំបូងរបស់ខ្លួន។
លទ្ធផលការប្រកួតរបស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន ទាំង៤ប្រកួត៖
-ភ្នំពេញក្រោន ២-០ សូលទីឡូ អង្គរ
-ភ្នំពេញក្រោន ១-០ ព្រះខ័នរាជស្វាយរៀង
-ភ្នំពេញក្រោន ៨-១ ង្គរថាយហ្គឺរ
– ភ្នំពេញក្រោន ២-១ ណាហ្គាវើលដ៏
បច្ចុប្បន្ន ក្រុមរបស់លោក Oleg Starynskyi កំពុងឈរលេខ១ ក្នុងពូល B មាន ១២ពិន្ទុ៕