Close

មហាសេដ្ឋី Elon Musk ចង់បង្កើតទីក្រុងផ្ទាល់ខ្លួនមួយដើម្បីរស់នៅ និងធ្វើការ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ បច្ចេកវិទ្យា
មហាសេដ្ឋី Elon Musk ចង់បង្កើតទីក្រុងផ្ទាល់ខ្លួនមួយដើម្បីរស់នៅ និងធ្វើការ មហាសេដ្ឋី Elon Musk ចង់បង្កើតទីក្រុងផ្ទាល់ខ្លួនមួយដើម្បីរស់នៅ និងធ្វើការ

បរទេស​ : ថ្មីៗនេះមានសេចក្ដីរាយការណ៍មកថា អង្គភាពដែលមានទំនាក់ទំនងជាមួយលោក Elon Musk និងក្រុមហ៊ុនរបស់គាត់ កំពុងទទួលបានដីរាប់ពាន់ហិកតាក្នុងរដ្ឋតិចសាស់ជាមួយនឹងក្តីសង្ឃឹមនៃការចាប់ផ្តើមទីក្រុងមួយដែលបុគ្គលិកអាចរស់នៅ និងធ្វើការ។ នេះបើយោងតាមរបាយការណ៍ពីកាសែត Wall Street Journal នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

ប្រភពខាងលើបានបង្ហើបឲ្យដឹងថា លោក Elon Musk បានទិញយ៉ាងហោចណាស់ ៣,​៥០០ហិកតា នៅជិតតំបន់ Austin ក្នុងរដ្ឋតិចសាស់​ ហើយកំពុងដំណើរការឆ្ពោះទៅរកការបញ្ចូលទីប្រជុំជនមួយឈ្មោះថា Snailbrook ។

យោងតាមរបាយការណ៍ លោក Musk ចង់បានបុគ្គលិកនៅក្នុងក្រុមហ៊ុន Boring Co., Tesla និង SpaceX របស់គាត់ ដែលរោងចក្រទាំងអស់មានកន្លែងផលិតធំៗនៅជិត Austin ដើម្បីអាចរស់នៅក្នុងផ្ទះថ្មីជាមួយនឹងការជួលក្រោមទីផ្សារ ដូច្នេះពួកគេអាចរស់នៅ និងធ្វើការបានដោយភាពងាយស្រួល។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានគេរាយការណ៍ថា រួមបញ្ចូលផងដែរនូវផែនការសាងសង់ផ្ទះជាង ១០០ខ្នង ដែលមានលក្ខណៈពិសេសមួយចំនួន ដូចជាអាងហែលទឹក និងកន្លែងលេងកីឡាក្រៅផ្ទះផងដែរ។

លោក Musk កាលពីឆ្នាំ២០២០ បានប្រកាសថា គាត់នឹងផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Tesla និងលំនៅដ្ឋានផ្ទាល់ខ្លួនរបស់គាត់ពីរដ្ឋកាលីហ្វ័រញ៉ាទៅរដ្ឋតិចសាស់។ កាលពីឆ្នាំមុន Tesla បានបើករោងចក្រលំដាប់យក្សថ្មីមួយ (Gigafactory) នៅ Austin ។

Photo Illustration: Dave Cole/WSJ; PHOTOS: AFP/Getty Images, Pictometry, Sergio Flores for The Wall Street Journal, Maxar Technologies, iStock

ក្រុមហ៊ុន SpaceX និង Boring Co. របស់ Musk ក៏មានកន្លែងនៅរដ្ឋតិចសាស់ផងដែរ ហើយក្រុមហ៊ុន Boring Co. ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាជាមួយអាជ្ញាធរ Austin អំពីលទ្ធភាពនៃការសាងសង់ផ្លូវរូងក្រោមដីនៅក្នុងទីក្រុង ។

កំណត់ត្រាអចលនទ្រព្យសម្រាប់ខោនធី Bastrop ដែលនៅជាប់នឹងទីក្រុង Austin បង្ហាញថា ក្រុមហ៊ុន Boring Co. បានកាន់កាប់ដីចំនួន ១១កន្លែងនៅជិតទន្លេ Colorado៕

អត្ថបទទាក់ទង