Close

AFC U-20 Women Asian Cup 2024 ៖ កម្ពុជា ត្រូវការឈ្នះ ម៉ាឡេស៊ី ដាច់ខាតទើបមានឱកាសអាចឡើងវគ្គបន្ត

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ កីឡា
AFC U-20 Women Asian Cup 2024 ៖ កម្ពុជា ត្រូវការឈ្នះ ម៉ាឡេស៊ី ដាច់ខាតទើបមានឱកាសអាចឡើងវគ្គបន្ត AFC U-20 Women Asian Cup 2024 ៖ កម្ពុជា ត្រូវការឈ្នះ ម៉ាឡេស៊ី ដាច់ខាតទើបមានឱកាសអាចឡើងវគ្គបន្ត

ភ្នំ​ពេញ​ : ក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម២០ឆ្នាំ នឹងបន្តការប្រកួតទី២ របស់ខ្លួនក្នុងពានរង្វាន់ AFC U-20 Women Asian Cup 2024 Qualifiers ប្រចាំពូលG នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ។

ប្រកួតទី២ នេះគឺ កម្ពុជា ត្រូវជួបជាមួយ ម៉ាឡេស៊ី ដោយការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៤:០០នាទីរសៀលដដែល នាកីឡដ្ឋានស្មាតអរអេសអិន (Smart RSN Stadium) ដែលជាផ្ទះរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន។

ក្នុងប្រកួតបើកឆាក ក្រុមជម្រើសជាតិកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានប្រកួតចាញ់ក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២ ទល់នឹង ០។ ដូច្នេះ U-20 នារីកម្ពុជា ត្រូវការឈ្នះ ដាច់ខាត ដើម្បីសល់ឱកាសអ៊ុតលើកចុងក្រោយ ពេល U-20 ម៉ាឡេស៊ី ប៉ះ U-20 មីយ៉ាន់ម៉ា។
មួយវិញទៀត កម្ពុជា មិនត្រឹមតែត្រូវការឈ្នះប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការមានគ្រាប់បាល់ចំណេញច្រើន ផងដែរ ក្នុងករណី ដែល ម៉ាឡេស៊ី យកឈ្នះ U-20 មីយ៉ាន់ម៉ា គឺអាចទូទាត់គ្នាបាន។

មែនទែនទៅ U-20 នារីម៉ាឡេស៊ី ហាក់មានប្រៀបលើ U-20 នារីកម្ពុជា លើកម្លាំង និងបច្ចេកទេស ដ្បិតប្រទេសម៉ាឡេស៊ី មានការរីកចំរើនជាងលើវិស័យបាល់ទាត់។ មួយវិញទៀត កីឡាករកម្ពុជាលើកនេះ សុទ្ធសឹងតែជាកីឡាករថ្មីៗ មិនធ្លាប់ជាប់ជម្រើសជាតិ ព្រោះកីឡាករមួយចំនួនធំដែលធ្លាប់ជាប់ជម្រើសជាតិ កំពុងជាប់ភារកិច្ចហ្វឹកហាត់នៅប្រទេសចិន ត្រៀមស៊ីហ្គេម នៅកម្ពុជា។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ សម្រាប់កម្ពុជា ដែលបង្ហាញខ្លួនក្នុងពានរង្វាន់ AFC U-20 Women Asian Cup Qualifiers នេះ៕

អត្ថបទទាក់ទង