Close

ម៉ាឡេស៊ីចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសខ្លួន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
ម៉ាឡេស៊ីចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសខ្លួន ម៉ាឡេស៊ីចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសខ្លួន

ភ្នំពេញ៖ លោក Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ី បានលើកឡើងថា ប្រទេសខ្លួនមានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការនៅក្នុងទីផ្សារ។

លោក Datuk Seri Haji Mohamad bin Sabuបានលើកឡើងបែបនេះ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពេលចូលជួបពិភាក្សាការងារជាមួយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនោះ លោករដ្ឋមន្រ្តីកសិកម្មនៃប្រទេសម៉ាឡេស៊ី បានជជែកពិភាក្សាលើកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ក្នុងនោះ បញ្ហាសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី ជាគោលដៅសំខាន់ ដោយភាគីម៉ាឡេស៊ីមានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសម៉ាឡេស៊ី ដែលមានការខ្វះខាត។

ម៉ាឡេស៊ីចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសខ្លួន

លោក បន្ថែមថា ជាមួយគ្នានេះ ប្រទេសម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគផលិតទឹកដោះគោស្រស់ ក្នុងប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានចំនុចបំពេញឱ្យគ្នាច្រើនទៅវិញទៅមក ដោយប្រទេសកម្ពុជាមានសក្ដានុពលលើការដាំដុះស្រូវនិងផលិតកម្មអង្ករមានគុណភាព ព្រមទាំងសំបូរត្រី ស្របពេលដែលប្រទេសម៉ាឡេសើ មានតម្រូវការ។

លោករដ្ឋមន្ត្រីបន្ថែមថា « ដូចនេះប្រទេសទាំងពីរនឹងសហការគ្នា ដោយកម្ពុជាស្នើឱ្យភាគីម៉ាឡេស៊ីបន្ធូរបន្ថយរបាំងបច្ចេកទេស ដូជា របាំងអនាម័យ ភូតគាមអនាម័យ ដើម្បីសម្រួលដល់ការនាំចេញកសិផលកម្ពុជាទៅប្រទេលម៉ាឡេស៊ី»។

ម៉ាឡេស៊ីចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសខ្លួន

ជាមួយគ្នានេះដែរ លោក រដ្ឋមន្ដ្រី ឌិត ទីណា បានសាទរដល់ប្រទេសម៉ាឡេស៊ីដែលចង់បានអង្ករប្រណិតប្រកបដោយគុណភាពខ្ពស់ ខណៈដែលស្រូវអង្ករកម្ពុជា ជាផលិតផលប្រណិត មានគុណភាពល្អ និងរសជាតិឆ្ងាញ់។

លើសពីនេះទៀត ភាគីទាំងពីរ បានឯកភាពលើកកម្ពស់កសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សំដៅដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យទទួលបានផលប្រយោជន៍ទៅវិញទៅមក ដោយប្រទេសកម្ពុជាមានទីផ្សារស្រូវអង្ករ ហើយប្រទេសម៉ាឡេស៊ីទទួលបានសន្តិសុខស្បៀង មានហូបគ្រប់គ្រាន់ ទាំងអង្ករ និងត្រី៕

ម៉ាឡេស៊ីចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសខ្លួន

អត្ថបទទាក់ទង