Close

អបអរសាទរ! ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ក្លាយជាម្ចាស់ជើងឯក តេជោលីគ រដូវកាល ២០២៤-២០២៥

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ កីឡា
អបអរសាទរ! ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ក្លាយជាម្ចាស់ជើងឯក តេជោលីគ រដូវកាល ២០២៤-២០២៥ អបអរសាទរ! ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ក្លាយជាម្ចាស់ជើងឯក តេជោលីគ រដូវកាល ២០២៤-២០២៥

បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនសប្ដាហ៍ នៅលើទីលាន ទីបំផុត! គេបានរកឃើញម្ចាស់ជើងឯក ពានរង្វាន់បាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៤~២៥ ដោយបានទៅលើក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បន្ទាប់ពីយកឈ្នះ សមាគមកីឡាបាល់ទះវិសាខា នៅវគ្គផ្ដាច់ព្រ័ត្រ។

ការប្រកួតម្សិលមិញនេះ ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បានបង្ហាញពីភាពខ្លាំងរបស់ខ្លួន ដោយបានយកឈ្នះ ក្រុមខ្លាំងវិសាខា ដោយលទ្ធផលបច្ចេកទេស ៣សិតទល់នឹង០។ សិត១ បញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះដោយពិន្ទុ ២៥-២០, សិត២ ២៥-២០ និងសិតទី៣ ២៥-១៨។ ចំណែកក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ៣ បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ដែលបានយកឈ្នះ ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ក្នុងលទ្ធផល ៣សិតទល់នឹង១។

អបអរសាទរ! ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ក្លាយជាម្ចាស់ជើងឯក តេជោលីគ រដូវកាល២០២៤-២០២៥

ខាងក្រោមនេះ ជាអ្នកឈ្នះពានរង្វាន់បុគ្គល៖
-កីឡាករឆ្នើមប្រចាំព្រិត្តិការណ៍ : កីឡាករ Nugraha Luvi Febrian របស់ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស
-កីឡាករវាយប្រយុទ្ធខាងស្ដាំល្អជាងគេ : កីឡាករ Nugraha Luvi Febrian និងកីឡាករ មឿន ម៉េងឡាយ របស់សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ
-កីឡាករវាយប្រយុទ្ធខាងឆ្វេងល្អជាងគេ: កីឡាករ ធី ម៉េងហួង របស់សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ
-កីឡាករលើកបាល់ល្អជាងគេ បានទៅលើកីឡាករ Viko Zulfan របស់ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស
– កីឡាករការពារល្អ (LIBERO) : សេង គឹមហាប់ របស់សមាគមកីឡាបាល់ទះវិសាខា
– កីឡាករធ្វើរនាំងល្អ: Sherigar Praful របស់ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង និងកីឡាករ ឈាង ជីវែង របស់ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស។

អបអរសាទរ! ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ក្លាយជាម្ចាស់ជើងឯក តេជោលីគ រដូវកាល២០២៤-២០២៥

ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ដែលទទួលបានជ័យលាភីលេខ១ ទទួលបានពានរង្វាន់ មេដាយមាស និងថវិកា ចំនួន ៦០លានរៀល, សមាគមកីឡាបាល់ទះវិខាសា ទទួលបានជ័យលាភីលេខ២ ទទួលបាន មេដាយប្រាក់ និងថវិកា ចំនួន ១២លានរៀល និងសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ទទួលបានជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ និងថវិកា ចំនួន ១០លានរៀល ខណៈក្លិបកីឡាបាល់ទះស្នងការដ្ឋានន.ប ខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ៤ ថវិកា ចំនួន ៨លានរៀល។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ការប្រកួតកីឡាបាល់ទះ តេជោលីគ រដូវកាល២០២៤-២០២៥នេះ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ដោយមានការទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទះពិភពលោក និងមានការចូលរួមប្រកួតពីសមាគម-ក្លិប ចំនួន ៨ក្រុម ៕

អបអរសាទរ! ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ក្លាយជាម្ចាស់ជើងឯក តេជោលីគ រដូវកាល២០២៤-២០២៥


អបអរសាទរ! ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ក្លាយជាម្ចាស់ជើងឯក តេជោលីគ រដូវកាល២០២៤-២០២៥

អត្ថបទទាក់ទង