Close

លោក Trump សន្ទានតាមទូរស័ព្ទជាមួយលោក Putin ដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
លោក Trump សន្ទានតាមទូរស័ព្ទជាមួយលោក Putin ដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន លោក Trump សន្ទានតាមទូរស័ព្ទជាមួយលោក Putin ដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Donald Trumpបាននិយាយថា លោកបានសន្ទនាតាមទូរស័ព្ទ ដែលមានរយៈពេលវែង និងមានផលិតភាពខ្ពស់ ជាមួយលោក Vladimir Putin ប្រធានាធិបតីនៃប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ដែលក្នុងនោះ លោក Putin បានយល់ព្រមចាប់ផ្តើមការចរចាដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

នៅក្នុងការបង្ហោះសារលើបណ្តាញសង្គម Truth Social លោក Trump បាននិយាយថា លោក និងប្រធានាធិបតីរុស្ស៊ីបាន «យល់ព្រមឱ្យក្រុមរៀងៗខ្លួនចាប់ផ្តើមការចរចាជាបន្ទាន់» ។ ចំណែក ក្រោយមក ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោកបាននិយាយជាមួយលោក Trump អំពី «សន្តិភាពយូរអង្វែង និងគួរឱ្យទុកចិត្ត» សម្រាប់ប្រទេសអ៊ុយក្រែន ។

ការបន្ទន់ចិត្តរបស់មេដឹកនាំនៃប្រទេសពីរសម្រាប់ការចចារសន្តិភាព បានកើតមានឡើង បន្ទាប់ពីលោក Trump និងរដ្ឋមន្ត្រីការពារជាតិរបស់លោកបាននិយាយថា ប្រទេសអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ នឹងក្លាយជាការខកចិត្តដ៏ជូរចត់សម្រាប់ទីក្រុង Kyiv ។

ជុំវិញបញ្ហានេះ លោកZelensky បាននិយាយថាលោកនឹងជួបពិភាក្សាជាមួយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលការពារជាតិស្តីពីអ៊ុយក្រែននៅទីក្រុង Munich នៅថ្ងៃសុក្រស្អែកនេះ ។
លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «វាដល់ពេលហើយដើម្បីបញ្ឈប់សង្រ្គាមដ៏អាក្រក់មួយនេះ ដែលធ្វើឱ្យមានការស្លាប់ និងការបំផ្លិចបំផ្លាញយ៉ាងធំធេង ។ សូមព្រះជាម្ចាស់ប្រទានពរដល់ប្រជាជននៃប្រទេសរុស្ស៊ី និងអ៊ុយក្រែន!»។

ទោះជាយ៉ាងណា លោក Trump មិនបានកំណត់កាលបរិច្ឆេទសម្រាប់ជំនួបទល់មុខជាមួយលោកពូទីននោះទេ ប៉ុន្តែក្រោយមកលោក Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា លោក និង លោក Putin នឹងជួបនៅប្រទេសអារ៉ាប៊ីសាអូឌីត»។ លោកបានសរសេរលើបណ្តាញសង្គមថាភាគីទាំងពីរក៏បានអញ្ជើញគ្នាទៅវិញទៅមក ឱ្យមកកាន់ប្រទេសរៀងៗខ្លួនដែរ។
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក Putin បានគាំទ្រគំនិតរបស់លោក Trump ដែលថាពេលវេលាបានមកដល់ដើម្បីធ្វើការជាមួយគ្នា។

លោក Trump សន្ទានតាមទូរស័ព្ទជាមួយលោក Putin ដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

លោក Peskov បាននិយាយថា ការហៅទូរស័ព្ទរវាងលោកពូទីន និងលោក Trump មានរយៈពេលជិតមួយម៉ោងកន្លះ ក្នុងអំឡុងពេលដែលប្រធានាធិបតីរុស្ស៊ីបានបន្តការអញ្ជើញទៅកាន់ទីក្រុងមូស្គូ។
ជុំវិញបញ្ហានេះដែរ នៅថ្ងៃពុធដដែលនោះ ប្រទេសអឺរ៉ុបចំនួនប្រាំពីរ រួមទាំងចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់បានទទូចថាពួកគេនឹងជាផ្នែកមួយនៃការចរចានាពេលអនាគតណាមួយស្តីពីជោគវាសនារបស់អ៊ុយក្រែន។

សេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅទីក្រុងប៉ារីសថា «គោលបំណងរួមរបស់យើងគួរតែដាក់អ៊ុយក្រែនឱ្យស្ថិតក្នុងជំហររឹងមាំ» ។ «អ៊ុយក្រែន និងអឺរ៉ុបត្រូវតែជាផ្នែកមួយនៃការចរចាណាមួយ» ។
ជាមួយគ្នានោះ ប្រទេសទាំងនោះបានអំពាវនាវឱ្យមានការធានាសន្តិសុខរឹងមាំសម្រាប់អ៊ុយក្រែន ហើយបាននិយាយថា ពួកគេកំពុងទន្ទឹងរង់ចាំពិភាក្សាអំពីផ្លូវឆ្ពោះទៅមុខជាមួយសម្ព័ន្ធមិត្តអាមេរិក៕
https://www.bbc.com/news/articles/c04n622gzx7o

អត្ថបទទាក់ទង