Close

កម្ពុជា នឹងប្រកួតបាល់ទាត់មិត្តភាពជាមួយថៃ ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ កីឡា
កម្ពុជា នឹងប្រកួតបាល់ទាត់មិត្តភាពជាមួយថៃ ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា នឹងប្រកួតបាល់ទាត់មិត្តភាពជាមួយថៃ ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

កាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពី “ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរក្នុងឱកាសគម្រប់ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃនៅឆ្នាំ២០២៥” នៅថ្ងៃទី៨ មិនា ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

បើតាមការបញ្ជាក់របស់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ យើងនឹងមានការប្រកួតមិត្តភាពចំនួនពីរប្រកួត ដោយប្រកួតទី១ ជាការប្រកួតរវាង ក្រុមបាល់ទាត់គុនខ្មែរ ជាមួយ ក្រុមបាល់ទាត់ Mouy Thai
និងប្រកួតទី២ រវាង ក្រុមបាល់ទាត់តារាកម្ពុជា ជាមួយ ក្រុមបាល់ទាត់តារាថៃ។

កម្ពុជា នឹងប្រកួតបាល់ទាត់មិត្តភាពជាមួយថៃ ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

ក្រុមតារាល្បីៗរួមមាន តារាសម្តែង តារាចម្រៀង តារាម៉ូ រួមទាំង YouTuber, Vlogger, តារា TikTok នៃប្រទេសកម្ពុជា និងថៃ ព្រមទាំងកីឡាករប្រដាល់គុនខ្មែរ កីឡាករប្រដាល់មួយថៃ នឹងធ្វើការប្រកួតបាល់ទាត់នៅលើវាលស្មៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពខាងលើនេះ ធ្វើឡើង ដើម្បីបង្ហាញពីវប្បធម៌កីឡានាំមកនូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងការទូតល្អរវាងប្រទេសទាំង២ និងវប្បធម៌នៃការរស់នៅប្រកបដោយសុខសន្តិភាព ក្រោមម្លប់ព្រះធម៌នៃព្រះពុទ្ធិសាសនា ក្នុងនាមជាប្រជាជាតិនៃសហគមន៍អាស៊ានតែមួយ៕

កម្ពុជា នឹងប្រកួតបាល់ទាត់មិត្តភាពជាមួយថៃ ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

អត្ថបទទាក់ទង