Close

កក្រើកទៀតហើយ​ ! ជើងខ្លាំងកម្ពុជា ៤រូប នឹងបង្ហាញខ្លួនលើសង្វៀន WURKZ ក្នុងថ្ងៃតែមួយ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣ កីឡា
កក្រើកទៀតហើយ​ ! ជើងខ្លាំងកម្ពុជា ៤រូប នឹងបង្ហាញខ្លួនលើសង្វៀន WURKZ ក្នុងថ្ងៃតែមួយ កក្រើកទៀតហើយ​ ! ជើងខ្លាំងកម្ពុជា ៤រូប នឹងបង្ហាញខ្លួនលើសង្វៀន WURKZ ក្នុងថ្ងៃតែមួយ

(ប្រដាល់)៖ កីឡាករប្រដាល់ជើងខ្លាំងកម្ពុជាចំនួន៤រូប នឹងឡើងមកអង្រួននៅសង្វៀន WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ ខណៈការប្រកួតធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោង ៧ល្ងាច។

បើតាមការបញ្ជាក់របស់ Town Boxing ជើងខ្លាំងរបស់កម្ពុជាទាំង៤ រូបនោះរួមមាន៖

អ្នកលេងពូថៅដៃវាយមិនរាថយ ធឿន ធារ៉ា , ជាងកាត់សក់ ព្រំ សំណាង,​ ឈឿង ល្វៃ និងកីឡាករខ្លា​ចាស់ យ៉េន ឌីណា។

– ធឿន ធារ៉ា  នឹងប្រកួតជាមួយកីឡាករប្រេស៊ី បេនតូ
– ព្រំ សំណាង នឹងប្រកួតជាមួយកីឡាករជើងខ្លាំងមកពីប្រទេសថៃ ប្រាក់កាយស៊ែង
– ឈឿន ល្វៃ នឹងប្រកួតជាមួយកីឡាករថៃ កងមឿងឆាង
– យ៉េន ឌីណា នឹងប្រកួតជាមួយកីឡាករប្រេស៊ី ផេតអ៊ុថង៕

អត្ថបទទាក់ទង