Close

ត្រកូល Manchester ទាំងពីរ សុទ្ធតែបរាជ័យក្នុងការប្រកួត Premier League សប្ដាហ៍ទី២៤

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ កីឡា
ត្រកូល Manchester ទាំងពីរ សុទ្ធតែបរាជ័យក្នុងការប្រកួត Premier League សប្ដាហ៍ទី២៤ ត្រកូល Manchester ទាំងពីរ សុទ្ធតែបរាជ័យក្នុងការប្រកួត Premier League សប្ដាហ៍ទី២៤

បងប្អួនត្រកូល Manchester ទាំងពីរ គឺក្រុមបិសាចក្រហម Manchester United និងក្រុមមេឃខៀវ Manchester City សុទ្ធតែបរាជ័យដូចគ្នា ក្នុងការប្រកួត Premier League សប្ដាហ៍ទី២៤ កាលពីយប់ថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។

ការប្រកួតដែលធ្វើឡើងនៅវេលាម៉ោង ៩៖០០នាទីយប់ នាកីឡដ្ឋាន Old Trafford គឺក្រុមបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Ruben Amorim បានបរាជ័យយ៉ាងអាម៉ាស់ ក្រោមថ្វីជើងក្រុម Crystal Palace ក្នុងលទ្ធផល ២-០។ គ្រាប់បាល់ទាំងពីរគ្រាប់របស់ Crystal Palace រកបានដោយកីឡាករ Jean Philippe Mateta ម្នាក់ឯង ដោយរកបាននៅនាទី៦៤ និងនាទីទី៨៩។

ត្រកូល Manchester ទាំងពីរ សុទ្ធតែបរាជ័យក្នុងការប្រកួត Premier League
សប្ដាហ៍ទី២៤

ចំណែកការប្រកួតដែលធ្វើឡើងនៅវេលាម៉ោង ១១៖៣០នាទីយប់ នាកីឡដ្ឋាន Emirates ក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal បានលត់ក្រុមភ្ញៀវ Manchester City យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥ទល់នឹង១ ក្នុងក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ៦ម៉ឺននាក់។ ក្រុមកាំភ្លើងធំ បានបើការនាំមុខមុនតាំងពីនាទីទី២ ដោយប្រធានក្រុម Martin Ødegaard យ៉ាងណា Erling Haaland បានជួយ Man City តាមស្មើវិញ ១-១ នៅនាទី៥៥ មុនពេលដែល Arsenal បន្ថែម ៤គ្រាប់ទៀត ដោយកីឡាករ Thomas Partey, Myles Lewis-Skelly, Kai Havertz និងកីឡាករ Ethan Nwaneri។

តាមរយៈលទ្ធផលកាលពីយប់មិញនេះ បានធ្វើឲ្យក្រុម Manchester City របស់លោក Pep Guardiola ឈរនៅលេខ៤ មាន ៤១ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង ហង្សក្រហម Liverpool ចំនួន ១៥ពិន្ទុ ខណៈក្រុមបិសាចក្រហម Manchester United ឈរនៅលេខ១៣ មាន ២៩ពិន្ទុ៕


ត្រកូល Manchester ទាំងពីរ សុទ្ធតែបរាជ័យក្នុងការប្រកួត Premier League
សប្ដាហ៍ទី២៤

អត្ថបទទាក់ទង