Close

ពហុកីឡាដ្ឋានមរតកតេជោ និងតាមទីលានប្រកួតនានាសម្រាប់ស៊ីហ្គេម ២០២៣ នឹងត្រូវបំពាក់ និងដំឡើងដោយអ៊ីនធឺណិតល្បឿនលឿន (WIFI)

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ពហុកីឡាដ្ឋានមរតកតេជោ និងតាមទីលានប្រកួតនានាសម្រាប់ស៊ីហ្គេម ២០២៣ នឹងត្រូវបំពាក់ និងដំឡើងដោយអ៊ីនធឺណិតល្បឿនលឿន (WIFI) ពហុកីឡាដ្ឋានមរតកតេជោ និងតាមទីលានប្រកួតនានាសម្រាប់ស៊ីហ្គេម ២០២៣ នឹងត្រូវបំពាក់ និងដំឡើងដោយអ៊ីនធឺណិតល្បឿនលឿន (WIFI)

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានបញ្ជាក់ថា ពហុកីឡាដ្ឋានមេ ភូមិកីឡា និងបរិវេណទីធ្លាសាធារណៈ ក៏ដូចជាកន្លែងទាំងអស់សម្រាប់ SEA Games 2023 នឹងត្រូវដំឡើងអ៊ីនធឺណិតល្បឿនលឿន ដើម្បីធ្វើឱ្យកំណើននៃការផ្សាយបានទូលំទូលាយ និងជះឥទ្ធិពលទៅខាងក្រៅបានល្អ។ នេះបើយោងតាមការចេញផ្សាយរបស់ Cambodia 2023។

នៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំប្រព័ន្ធ Wi-Fi សម្រាប់ការប្រើប្រាស់នៅស៊ីហ្គេម ២០២៣ នាពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ៖ «ជាទូទៅ យើងឃើញថា ការយកចិត្តទុកដាក់នេះ គឺបានបំពេញនូវការបំពាក់ Wi-Fi នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោផង នៅភូមិកីឡាផង និងបរិវេណទីធ្លាសាធារណៈក៏ត្រូវដាក់បំពាក់ Wi-Fi ផងដែរ។ ដូច្នេះ ការបំពាក់ Wi-Fi នេះនៅក្នុងទីធ្លាពហុកីឡដ្ឋានជាតិមរតកតេជោ គឺបំពាក់សឹងតែគ្រប់ទីកន្លែងទាំងអស់។ នេះហើយ គឺជាការយកចិត្តទុកដាក់ នៅក្នុងវិមានកីឡដ្ឋានមរតកតេជោ សម្រាប់មនុស្សប្រមាណ ៦ម៉ឺននាក់ ក៏យើងត្រូវមានការបំពាក់ Wi-Fi ផងដែរ។ ដូច្នេះ ទាំងពេលពិធីបើក-បិទ និងការប្រកួតផ្សេងៗទៀតក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ គឺយើងអាចប្រើប្រាស់បាន ដែលធ្វើឱ្យកំណើននៃការផ្សាយចេញរូបភាពទាំងអស់នៅក្នុងពហុកីឡដ្ឋាន គឺបានទូលំទូលាយ និងជះឥទ្ធិពលទៅខាងក្រៅបានល្អ»។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ប្រព័ន្ធ Wi-Fi នេះ ក៏នឹងត្រូវបំពាក់នៅមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មានអន្តរជាតិ (International Broadcast Center – IBC) និងមជ្ឈមណ្ឌលអ្នកសារព័ត៌មានផងដែរ។ ទីនេះ ជាតម្រូវការចាំបាច់សម្រាប់ការផ្សព្វផ្សាយព័ត៌មាន។

ឯកឧត្តម អគ្គលេខាធិការ បានសម្ដែងក្ដីរំពឹងទៀតថា តាមរយៈការបំពាក់ប្រព័ន្ធ Wi-Fi ប្រើប្រាស់បែបនេះ នឹងផ្ដល់ភាពងាយស្រួលដល់ទាំងផ្នែកប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនដែលចូលរួម បានផ្សព្វផ្សាយ និងចែករំលែកពីព្រឹត្តិការណ៍ឱ្យបានកាន់តែទូលំទូលាយ៕

អត្ថបទទាក់ទង