ភ្នំពេញក្រោន បន្តមិនចាញ់សោះ នៅលីគកំពូលកម្ពុជា គិតត្រឹមសប្ដាហ៍ទី១៧
ការប្រកួតជើងឯកលីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ (CPL) បានបញ្ចប់សប្ដាហ៍ទី១៧ហើយ ដោយក្នុងនោះ ភ្នំពេញក្រោន នៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយមិនទាន់ស្គាល់បរាជ័យសោះ គិតត្រឹម សប្ដាហ៍ទី១៧។
ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Oleg Starynskyi កំពុងធ្វើបានល្អនៅលីគកំពូលកម្ពុជា រដូវកាលនេះ ដោយ ១៦ប្រកួត ឈ្នះ ១៤ និងស្មើ ២ មិនដែលចាញ់ មាន ៤៤ពិន្ទុ។
ខាងក្រោមនេះ ជាលទ្ធផលការប្រកួតនៅថ្ងៃ អាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥៖
-គីរីវង្សសុខសែនជ័យ ១-២ ISI ដង្កោសែនជ័យ
-សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ១-៦ បឹងកេត
-វិសាខា ២-០ Tiffy Army FC ។
ខាងក្រោមនេះ ជាលទ្ធផលការប្រកួតនៅថ្ងៃ សៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥៖
– ឡាហ្វ ខេត្តព្រះសីហនុ ០-៥ ភ្នំពេញក្រោន
-អង្គរថាយហ្គឺរ ១-១ ណាហ្គាវើលដ៍ ។
គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី១៦ ក្រុមភ្នំពេញក្រោន កំពុងឈរកំពូលតារាង មាន ៤៤ពិន្ទុ តាមពីក្រោយដោយ ព្រះខ័នរាជស្វាយរៀង មាន ៤០ពិន្ទុ និងវិសាខា ឈរលេខ៣ មាន ៣៨ពិន្ទុ។
គិតត្រឹមសប្ដាហ៍ទី១៧នេះ គេសង្កេតឃើញថា ក្រុមបាល់ទាត់គីរីវង្សសុខសែនជ័យ ក្រោមការដឹកនាំរបស់គ្រូបង្វឹក សាប៊ូន វិនតា ជាក្រុមតែមួយគត់នៅលីគកំពូលកម្ពុជា ដែលមិនទាន់ស្គាល់ជ័យជំនះទាល់តែសោះ ដោយកំពុងឈរបាតតារាង ក្រោយចាញ់ ១៥ និងស្មើ២ មាន ២ពិន្ទុគត់៕