Close

ឆ្នាំ ២០២៤ គ្រឹះស្ថានអង្គររកចំណូលបានជាង ៤៧ លានដុល្លារ ពីភ្ញៀវទេសចរជាង ១លាននាក់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ឆ្នាំ ២០២៤ គ្រឹះស្ថានអង្គររកចំណូលបានជាង ៤៧ លានដុល្លារ ពីភ្ញៀវទេសចរជាង ១លាននាក់ ឆ្នាំ ២០២៤ គ្រឹះស្ថានអង្គររកចំណូលបានជាង ៤៧ លានដុល្លារ ពីភ្ញៀវទេសចរជាង ១លាននាក់

សៀមរាប៖ ក្នុងរយៈពេលពេញមួយឆ្នាំ ២០២៤ ភ្ញៀវទេសចរបរទេស បានចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១ ០២៣ ៦៨៨ នាក់ ដោយរកចំណូលបានចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤។

ប្រភពដដែលបន្តថា ក្នុរយៈពេល១២ខែ ឆ្នាំ២០២៤ ធៀបរយៈពេលដូចគ្នា ២០២៣ មានភ្ញៀវទេសចរ កើនឡើងប្រមាណ២៨,២៧% និង ចំណូល កើនឡើង ២៨, ៥៧ %។ ក្នុងចំណូលដែលរកបានេះ គ្រឹះស្ថានអង្គរបានឧបត្ថម្ភមូលនិធិ គន្ធបុប្ផាកម្ពុជា រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៤ មានចំនួន សរុប ២ ០៤៧ ៣៧៦ដុល្លារ ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីពិសេស ទស្សនាសៀមរាប ឆ្នាំ២០២៤ បានធ្វើឱ្យកំណើន នៃភ្ញៀវទេសចរជាតិ អន្តរជាតិមានការកើនឡើង។

ឆ្នាំ ២០២៤ គ្រឹះស្ថានអង្គររកចំណូលបានជាង ៤៧ លានដុល្លារ ពីភ្ញៀវទេសចរជាង ១លាននាក់

ជាមួយគ្នានេះ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់៣១ ខែធ្នូ ឆ្នាំ២០២៤ នៃការរៀបចំអបអរសាទរឆ្លងឆ្នាំសកល២០២៥ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកន្លែងទស្សនាកម្សាន្តនៅដងស្ទឹងប្រវត្តិសាស្ត្រ សៀមរាប ដោយរៀបចំនូវទស្សនីភាព (ទឹករាំតាមចង្វាក់ភ្លេង) ដោយមានភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់ មកទស្សនាកម្សាន្តយ៉ាងច្រើនផងដែរ។

បើតាមរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋបានដើរកម្សាន្តនៅខេត្តសៀមរាបមានចំនួនប្រមាណ ៣៣៣ ៦៦០នាក់ មានការកើ ឡើងប្រមាណ ៩.៧៣% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣២៣,៤០០ នាក់ មានការកើនឡើងប្រមាណ៩.៦៣% បើប្រៀបធៀបឆ្នាំ២០២៣ និង ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១០,២៦០ នាក់ មានការកើនឡើង ១៣.២០% បើប្រៀបធៀបឆ្នាំ២០២៣៕

ឆ្នាំ ២០២៤ គ្រឹះស្ថានអង្គររកចំណូលបានជាង ៤៧ លានដុល្លារ ពីភ្ញៀវទេសចរជាង ១លាននាក់

អត្ថបទទាក់ទង