ក្នុងមួយសប្តាហ៍ កម្ពុជា មានភ្ញៀវទេសចរជាង ៤០ម៉ឺននាក់
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ៖ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ៣៦១ ២០០នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៦៥ ០០០នាក់។
ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុបចំនួន ១៧ ៣៥៥បណ្ណ កើនឡើង ៣,៧% និងទទួលបានចំណូលសរុប ៨១៤ ៧៧៥$ កើនឡើង ៥,៩%។
គួរបញ្ជាក់ផងដែរថា ចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៧៤ ជើងហោះហើរក្នុងនោះ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៥៦ ជើងហោះហើរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០៣ ជើងហោះហើរ និង អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានចំនួន ១៥ ជើងហោះហើរផងដែរ៕