Close

សមាគមបាល់ទះក្រសួងមហាផ្ទៃ ប៉ះ ស្នងការខេត្តស្វាយរៀង ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កីឡាបាល់ទះសម្ដេចក្រឡាហោម ស ខេង 

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន កីឡា
សមាគមបាល់ទះក្រសួងមហាផ្ទៃ ប៉ះ ស្នងការខេត្តស្វាយរៀង ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កីឡាបាល់ទះសម្ដេចក្រឡាហោម ស ខេង  សមាគមបាល់ទះក្រសួងមហាផ្ទៃ ប៉ះ ស្នងការខេត្តស្វាយរៀង ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កីឡាបាល់ទះសម្ដេចក្រឡាហោម ស ខេង 

នៅទីបំផុត! ការប្រកួតពានរង្វាន់ កីឡាបាល់ទះសម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅវិមានពហុកីឡដ្ឋានជាតិ បានរកឃើញក្រុមខ្លាំងមកក្រកួតវគ្គផ្ដាច់ព្រ័ត្រហើយ ដោយសមាគមបាល់ទះក្រសួងមហាផ្ទៃ ត្រូវតទល់ជាមួយ ស្នងការខេត្តស្វាយរៀង ខណៈក្លិប​បញ្ជាការដ្ឋានអង្គរក្ស  ប៉ះ ក្លិបកីឡាបាល់ទះ ខេត្តតាកែវ ដណ្ដើមចំណាត់ថ្នាក់លេខ៣។

ខាងក្រោមនេះ លទ្ធផលរួមការប្រកួតគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់កីឡាបាល់ទះសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤៖

-ក្លិប​បញ្ជាការដ្ឋានអង្គរក្ស ២-៣ ស្នងការខេត្តស្វាយរៀង

-សមាគមបាល់ទះក្រសួងមហាផ្ទៃ ៣-០ ក្លិបកីឡាបាល់ទះ ខេត្តតាកែវ ។

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់កីឡាបាល់ទះសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤នេះ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៥:០០នាទីរសៀលតទៅ នៅវិមានពហុកីឡដ្ឋានជាតិ(ស្តាតឣូឡាំពិក) ដូច្នេះសូមបងប្អូនចូលរួមទស្សនាដោយសេរីឲ្យបានច្រើនកុះករ។

ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ នេះ មានបេក្ខភាពសមាគម/ក្លិបចំនួន ៣១ក្រុម ដែលត្រូវបានបែងចែកជា ៨ពូល ដោយពូល A ដល់ពូល G មានចំនួន ៤ក្រុម និងពូល H មានចំនួន ៣ក្រុម។ ចំពោះក្រុមទទួលបានជើងឯក នឹងទទួលបានពានមួយ អមប្រាក់រង្វាន់ចំនួន ៥០លានរៀល។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង នេះ គឺជាការប្រកួត លើកទី៣ហើយ ដោយកាលពី រដូរកាលទី១ ឆ្នាំ២០២២ ម្ចាស់ជើងឯក គឺសមាគមកីឡាបាល់ទះវិសាខា B និងរដូលកាលទី២ ឆ្នាំ២០២៣ ម្ចាស់ជើងឯក គឺសមគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B៕

អត្ថបទទាក់ទង