Close

ម្ចាស់ពានបាល់មាសនារី ៥សម័យកាល របស់វៀតណាម នឹងអវត្តមានក្នុងការប្រកួតស៊ីហ្គេមនៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ កីឡា
ម្ចាស់ពានបាល់មាសនារី ៥សម័យកាល របស់វៀតណាម នឹងអវត្តមានក្នុងការប្រកួតស៊ីហ្គេមនៅកម្ពុជា ម្ចាស់ពានបាល់មាសនារី ៥សម័យកាល របស់វៀតណាម នឹងអវត្តមានក្នុងការប្រកួតស៊ីហ្គេមនៅកម្ពុជា

សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) នៅថ្ងៃអាទិត្យម្សិលមិញនេះ បានគូសបញ្ជាក់ថា ក្រុមជម្រើសជាតិនារីវៀតណាម ក្រោមការដឹកនាំដោយគ្រូបង្វឹក លោក Mai Duc Chung នឹងមិនធ្វើការកោះហៅជើងខ្លាំងរបស់ខ្លួន គឺ កីឡាការិនី Huynh Nhu មកបោះជំរុំហ្វឹកហាត់នៅថ្ងៃទី១០ ខែមីនាខាងមុខនេះ ដើម្បីត្រៀមលេងស៊ីហ្គេមនៅកម្ពុជា នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ Vietnam Post។

បើយោងតាមគ្រូបង្វឹក លោក  Mai Duc Chung បានឱ្យដឹងថា Huynh Nhu បច្ចុប្បន្នកំពុងលេងនៅប្រទេសព័រទុយហ្គាល់ក្នុងក្លឹបនារី Lank FC ហើយកំពុងជោគជ័យយ៉ាងខ្លាំងក្នុងការប្រកបអាជីពនៅទីនោះ។ ម្ចាស់ជ័យលាភីបាល់មាសនារីវៀតណាម ៥សម័យរូបនេះ ធ្វើបានយ៉ាងល្អក្នុងការប្រកួតជើងឯកនារីព័រទុយហ្គាល់ ពានរង្វាន់ Portuguese Women’s Cup ហើយត្រូវបានមិត្តរួមក្រុមរបស់នាង គោរព និងស្រលាញ់យ៉ាងខ្លាំង។

សមាជិកក្រុមគ្រូបង្វឹកម្នាក់ បានប្រាប់មកកាន់ Vietnam Post ថា៖ «កីឡាករស្រីវៀតណាម ដែលទៅលេងនៅប្រទេសជាលើកដំបូង បានបង្ហាញថាឈ្មោះរបស់នាងដែលមានតម្លៃណាស់។ ឧត្តមភាពរបស់ Huynh Nhu នៅប្រទេសព័រទុយហ្គាល់ ជួយផ្សព្វផ្សាយកីឡាបាល់ទាត់វៀតណាម និងកីឡាបាល់ទាត់នារីវៀតណាម ជាពិសេសគឺស្រស់ស្អាតជាងក្នុងក្រសែភ្នែកមិត្តអន្តរជាតិ»។

គ្រូបង្វឹកដដែលបានបន្តថា​ ៖«យើងកោតសរសើរ ចំពោះការរួមចំណែកនោះ ហើយចង់ឱ្យ Huynh Nhu បន្តតួនាទីរបស់នាងនៅ Lank FC។ ដូច្នេះបុគ្គលិកបង្វឹក នឹងមិនដាក់ឈ្មោះ Huynh Nhu ក្នុងបញ្ជីកីឡាការិនី ត្រៀមលេងពានសំខាន់នាពេលខាងមុខទេ។ នាងនឹងមិនចូលរួមក្នុងការប្រកួតជម្រុះលើកទីមួយ នៃព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ ហើយក៏មិនចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែរ»។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងការប្រមូលផ្តុំហ្វឹកហាត់ ដើម្បីត្រៀមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ ២០២៣ Huynh Nhu ប្រាកដជានឹងត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិ៕

អត្ថបទទាក់ទង