Close

តោះ ! មកដឹងពីក្រុមខ្លាំងទាំង៣ ដែលមិនទាន់ស្គាល់រស់ជាតិចាញ់សោះនៅខេមបូឌានលីគខាប់ គិតត្រឹមសប្តាហ៍ទី៤

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ កីឡា
តោះ ! មកដឹងពីក្រុមខ្លាំងទាំង៣ ដែលមិនទាន់ស្គាល់រស់ជាតិចាញ់សោះនៅខេមបូឌានលីគខាប់ គិតត្រឹមសប្តាហ៍ទី៤ តោះ ! មកដឹងពីក្រុមខ្លាំងទាំង៣ ដែលមិនទាន់ស្គាល់រស់ជាតិចាញ់សោះនៅខេមបូឌានលីគខាប់ គិតត្រឹមសប្តាហ៍ទី៤

ពានរង្វាន់ ខេមបូឌានលីគខាប់ លើកទី២ ឆ្នាំ២០២៣ បានបញ្ចប់សប្តាហ៍ទី៤ ហើយ ដោយក្នុងនោះគេសង្កេតឃើញថា ក្រុមមួយចំនួនកំពុងរៀបចំក្រុម ខណៈក្រុមមួយចំនួនកំពុងធ្វើបានល្អខ្លាំងមែនទេន ដោយក្នុងនោះមានក្រុមចំនួន៣ ដែលមិនទាន់ស្គាល់រស់ជាតិចាញ់ទាល់តែសោះ។

ក្រុមខ្លាំងទាំង៣នោះរួមមាន ៖ ក្រុមការពារដំណែងជើងឯក ភ្នំពេញក្រោន , ក្រុមជើងឯករង វិសាខា និងក្រុមបាល់ទាត់ណាហ្គាវើលដ៍។

១. វិសាខា
ក្រុមសេះមាសវិសាខា ក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មី លោក Simon McMenemy មិនទាន់ស្គាល់បរាជ័យនៅឡើយទេ គិតត្រឹម៣ប្រកួតដំបូង នៅក្នុងពានរង្វាន់ លីគខាប់នេះ។ ក្នុងការប្រកួតបើកឆាក វិសាខា បានយកឈ្នះ បាយកឈ្នះ សមាជិកមកពីកម្ពុជាលកីគ២ ព្រៃវែង អេហ្វស៊ី ក្នុងលទ្ធផល ២-១ ហើយបន្តយកឈ្នះ នាគខៀវ បឹងកេត ក្នុងលទ្ធផល ៣-០។ ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ វិសាខា បានផ្ដល់មេរៀនដល់ គីរីវង្សសុខសែនជ័យ ឲ្យស្គាល់រស់ជាតិចាញ់ជាលើកដំបូង ក្នុងលទ្ធផល ២-០។ បច្ចុប្បន្ន វិសាខា កំពុងឈរនៅកំពូលតារាងក្នុងពូល A មាន ៩ពិន្ទុ។

២. ណាហ្គាវើលដ៍
ក្រុមបាល់ទាត់ណាហ្គាវើលដ៍ ក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិខ្មែរ លោក ឃឹម បូរី ជាក្រុមដ៏ខ្លាំងមួយក្នុងរដូវកាលនេះ ដោយមិនទាន់ស្គាល់រស់ជាតិចាញ់ឡើយក្នុង ៤ប្រកួតដំបូង ពោលគឺឈ្នះ ៣ និងស្មើ ១។ ក្នុងប្រកួតដំបូងរបស់ក្រុមដែលមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺ មួយនេះ បានយកឈ្នះ ក្រុមខ្លាំងមកពីរកម្ពុជាលីគ២ នគរបាលជាតិ ៣-០ ហើយបន្តយកឈ្នះ ក្រុមអ្នកមានជំនាន់ថ្មី ISI ដង្កោសែនជ័យ ៣-១។ នៅប្រកួតទី៣ ណាហ្គាវើលដ៍ លត់ សូលទីឡូ អង្គរ ក្នុងលទ្ធផល ៦-០ និងប្រកួតទី៤ បានប្រកួតស្មើជាមួយក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ០-០។ បច្ចុប្បន្ន ណាហ្គាវើលដ៍ កំពុងឈរនៅកំពូលតារាងក្នុងពូល B មាន ១០ពិន្ទុ។

៣. ភ្នំពេញក្រោន
ក្លិបសឹងក្រហម ភ្នំពេញក្រោន ក្នុងនាមជាម្ចាស់ជើងឯកឆ្នាំចាស់ បាននឹងកំពុងបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយមិនទាន់ស្គាល់រស់ជាតិចាញ់នៅឡើយទេ គិតត្រឹម៣ប្រកួតដំបូងរបស់ខ្លួន។ ប្រកួតទីមួយ ភ្នំពេញក្រោន បានយកឈ្នះ សូលទីឡូ អង្គរ ២-០, ប្រកួតទីពីរ យកឈ្នះគូប្រជែងក្នុងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ១-០ ហើយប្រកួតទីបី ក្រោន បានលត់ក្រុមអង្គរថាយហ្គឺរ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៨-១។

បច្ចុប្បន្ន ក្រុមរបស់លោក  Oleg Starynskyi កំពុងឈរលេខ២ ក្នុងពូល B មាន ៩ពិន្ទុ៕

អត្ថបទទាក់ទង