Close

ប្រធានក្លិប Palmeiras បដិសេដការផ្ទេរ Neymar ដោយថា ក្លិបបាល់ទាត់ មិនមែនជាមន្ទីរពេទ្យព្យាបាលជំងឺនោះទេ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កីឡា
ប្រធានក្លិប Palmeiras បដិសេដការផ្ទេរ Neymar ដោយថា ក្លិបបាល់ទាត់ មិនមែនជាមន្ទីរពេទ្យព្យាបាលជំងឺនោះទេ ប្រធានក្លិប Palmeiras បដិសេដការផ្ទេរ Neymar ដោយថា ក្លិបបាល់ទាត់ មិនមែនជាមន្ទីរពេទ្យព្យាបាលជំងឺនោះទេ

(បាល់ទាត់)៖ ប្រធានក្លឹប Palmeiras របស់ប្រេស៊ីល លោក Leila Pereira បានច្រានចោលពាក្យចចាមអារ៉ាម ដែលថា Neymar Jr នឹងផ្ទេរទៅកាន់ក្លឹបរបស់លោកស្រី ហើយនិយាយដោយឥតលាក់លៀមថា ក្រុមរបស់លោកស្រី នឹងមិនចុះហត្ថលេខាលើកីឡាករដែលងាយរងរបួសដូច Neymar នោះទេ។

លោកស្រី Leila Pereira បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្លឹប Palmeiras មិនមែនជាមន្ទីរពេទ្យព្យាបាលជំងឺនោះទេ។ ខ្ញុំចង់បានអ្នកដែលអាចចូលរួមភ្លាមៗ ហើយលេងនៅថ្ងៃស្អែក។ ប្រសិនបើអ្នកចាត់ការចង់បាន Neymar ខ្ញុំនឹងមិនអនុញ្ញាតិនោះទេ»។

មែនទែនទៅ ការលើកឡើងនេះធ្វើឡើង ចំពេលដែល Neymar មានបញ្ហារបួស។ តារាប្រេស៊ីល ដែលបច្ចុប្បន្ន កំពុងលេងឱ្យក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal ត្រូវបានអវត្តមានជាថ្មី ដោយសារបញ្ហាសាច់ដុំ។
អតីតកីឡាកររបស់ក្រុមអ្នកមានបុណ្យ FC Barcelona ទើបតែត្រលប់មកលេងបានវិញ បន្ទាប់ពីសម្រាកមួយឆ្នាំដោយសារតែរបួសជង្គង់ធ្ងន់ធ្ងរ ប៉ុន្តែត្រូវបានប្ដូរចេញវិញ បន្ទាប់ពីបង្ហាញខ្លួនបានត្រឹមតែ ២៩នាទីប៉ុណ្ណោះ ក្នុងជំនួបដែល Al-Hilal បានយកឈ្នះ ៣-០ លើក្រុម Esteghlal របស់អ៊ីរ៉ង់ ក្នុងការប្រកួត Asian Champions Elite League។

គួរបញ្ជាក់ថា Neymar បានលេងបានតែប្រាំពីរប្រកួតប៉ុណ្ណោះ សម្រាប់ Al-Hilal របស់អារ៉ាប៊ីសាអូឌីត ចាប់តាំងពីផ្ទេរពី Paris St Germain ក្នុងតម្លៃខ្លួនប្រហែល ៩០លានអឺរ៉ូ កាលពីខែសីហាឆ្នាំមុន។ មានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង ថាតើ Al-Hilal នឹងបន្តកិច្ចសន្យារជាមួយកីឡាករដែលរបួសច្រើនបែបនេះ ដែរឬទេ៕

ប្រធានក្លិប Palmeiras បដិសេដការផ្ទេរ Neymar ដោយថា ក្លិបបាល់ទាត់ មិនមែនជាមន្ទីរពេទ្យព្យាបាលជំងឺនោះទេ