Close

សោកស្ដាយផង! បាល់ទាត់ហ្វូតសាលកម្ពុជា បន្តចាញ់ ៣ប្រកួតជាប់គ្នា ក្នុងពានជើងឯកប្រចាំតំបន់អាស៊ាន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កីឡា
សោកស្ដាយផង! បាល់ទាត់ហ្វូតសាលកម្ពុជា បន្តចាញ់ ៣ប្រកួតជាប់គ្នា ក្នុងពានជើងឯកប្រចាំតំបន់អាស៊ាន សោកស្ដាយផង! បាល់ទាត់ហ្វូតសាលកម្ពុជា បន្តចាញ់ ៣ប្រកួតជាប់គ្នា ក្នុងពានជើងឯកប្រចាំតំបន់អាស៊ាន

ក្រុមបាល់ទាត់ហ្វូតសាលជម្រើសជាតិកម្ពុជា ហាក់ធ្វើមិនបានល្អឡើយ ក្នុងការប្រកួតពានជើងឯកប្រចាំតំបន់អាស៊ាន (AFF Futsal Championship) ដែលធ្វើឡើងក្នុងប្រទេសថៃ ដោយបន្តចាញ់៣ប្រកួតជាប់ៗគ្នា បន្ទាប់ពីប្រកួតចាញ់ អូស្ត្រាលី ក្នុងលទ្ធផល ៩ទល់នឹង២ ។

គិតត្រឹម៣ប្រកួតដំបូងនេះ កម្ពុជា មិនទាន់អាចរកបានពិន្ទុនៅឡើយទេ ក្នុងការប្រកួតពានជើងឯកប្រចាំតំបន់អាស៊ាននេះ ដោយប្រកួតបើកឆាក កម្ពុជា បានបរាជ័យយ៉ាងធ្ងន់ធ្ងរ ៩ទល់នឹង០ ក្រោមថ្វីជើងក្រុមបាល់ទាត់ហ្វូតសាលជម្រើសជាតិឥណ្ឌូណេស៊ី និងបន្តចាញ់ មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៤ទល់នឹង៥។

សោកស្ដាយផង! បាល់ទាត់ហ្វូតសាលកម្ពុជា បន្តចាញ់ ៣ប្រកួតជាប់គ្នា ក្នុងពានជើងឯកប្រចាំតំបន់អាស៊ាន

ព្រឹត្តិការប្រកួតពានរង្វាន់ជម្រើសជើងឯកហ្វូតសាលប្រចាំតំបន់អាស៊ាន AFF Futsal Championship ឆ្នាំ២០២៤ ដែលរៀបចំពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តនគររាជសីមា ប្រទេសថៃ មានក្រុមចំនួន៩ប៉ុណ្ណោះចូលរួម ខណៈ២ក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតរួមមាន សិង្ហបុរី និងឡាវ គ្មានវត្តមាន។ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ស្ថិតនៅពូល B ជាមួយឥណ្ឌូណេស៊ី ម៉យ៉ាន់ម៉ា អូស្ត្រាលី

គួរបញ្ជាក់ដែរថា ថៃ ជាម្ចាស់ការពារតំណែងជើងឯក AFF Futsal Championship និងជាក្រុមដែលគ្រងពានអាស៊ាននេះច្រើនជាងគេដល់ទៅ១៦លើក ក្នុងចំណោមព្រឹត្តិការណ៍ទាំង១៧លើក គិតចាប់ពីបង្កើតដំបូងនៅឆ្នាំ ២០០១មក៕

សោកស្ដាយផង! បាល់ទាត់ហ្វូតសាលកម្ពុជា បន្តចាញ់ ៣ប្រកួតជាប់គ្នា ក្នុងពានជើងឯកប្រចាំតំបន់អាស៊ាន