Close

គ្រឹះស្ថានអង្គររកចំណូល​ជាង​ ៣៥​លានដុល្លា ពីការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
គ្រឹះស្ថានអង្គររកចំណូល​ជាង​ ៣៥​លានដុល្លា ពីការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ គ្រឹះស្ថានអង្គររកចំណូល​ជាង​ ៣៥​លានដុល្លា ពីការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ

សៀមរាប៖ ក្នុងរយៈពេល១០ខែឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ បានទទួលប្រា​ក់ចំណូល​ជាង​៣៥​លាន ៩៨ម៉ឺនដុល្លាអាមេរិក ពីការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ​។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ។

សេចក្ដី​ប្រកាសព័ត៌មានបានឱ្យដឹងថា ក្នុងរយៈពល១០ខែ ចាប់ពីខែមករា ដល់ខែដំណាច់​ខែ​តុលា​ឆ្នាំ​២០២៤​នេះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួនជាង៧ម៉ឺន៧ពាន់នាក់ នាក់ កើន​ឡើងជាង២៨ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួល​បាន​ប្រាក់​ចំណូល​ចំនួន​៣៥ ៩៨៧ ៩៦១ដុល្លាអាមេរិក កើនឡើងជាង២៨ភាគរយ បើធៀបនឹង​ឆ្នាំ​២០២៣​កន្លង​ទៅ​។​

គ្រឹះស្ថានអង្គររកចំណូល​ជាង​៣៥​លានដុល្លាពីការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ

សេចក្ដីប្រកាសព័ត៌មានបន្ថែមថា សម្រាប់ខែតុលាឆ្នាំ២០២៤នេះ មានភ្ញៀវ​ទេសចរ​អន្ដរជាតិ​ទិញ​បណ្ណ​ចូល​ទស្សនាអង្គរ មានចំនួន៧៤ ៣៥៣នាក់ បើធៀបនឹងឆ្នាំ​២០២៣​កន្លង​ទៅ​កើន​ឡើង​ជាង​​១៨​ភាគរយ និងផ្ដល់ចំណូលថវិកាចំនួន៣ ៤៦៥ ២៣១ដុល្លា កើនឡើងជាង១៨ភាគរយ បើ​ធៀបក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣៕

គ្រឹះស្ថានអង្គររកចំណូល​ជាង​៣៥​លានដុល្លាពីការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ