Close

កម្ពុជា ដណ្តើមបានមេដាយចំនួន៧គ្រឿង ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី៧ ឆ្នាំ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ កីឡា
កម្ពុជា ដណ្តើមបានមេដាយចំនួន៧គ្រឿង ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី៧ ឆ្នាំ២០២៣ កម្ពុជា ដណ្តើមបានមេដាយចំនួន៧គ្រឿង ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី៧ ឆ្នាំ២០២៣

ក្រុមអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា កាលពីរសៀល ថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣នេះ ដណ្តើមបានមេដាយចំនួន៧គ្រឿង ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី៧ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅព្រះរាជាណាចក្រថៃ។

ក្នុងចំណោមមេដាយចំនួន៧គ្រឿង ដែលកម្ពុជាទទួលបាននោះរួមមាន៖ មេដាយប្រាក់ចំនួន ៤គ្រឿង និងមេដាយសំរឹទ្ធចំនួន ៣គ្រឿង។ អាចនិយាយបានថា វាជាជោគជ័យមួយសម្រាប់កម្ពុជា លើប្រភេទកីឡាជឺជីតស៊ូ ខណៈនៅសល់តែជាងពីរខែទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនោះកីឡាជឺជីតស៊ូ ជាកីឡាមួយក្នុងចំណោមកីឡាទាំង ៣៨ប្រភេទ។

ងាកមកចាប់អារម្មណ៍ការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី៧ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅប្រទេសថៃឆ្នាំនេះ ឃើញថាប្រទេសថៃ បានឈរនៅលើកំពូលតារាងមេដាយ ដោយដណ្តើមបានមេដាយសរុបចំនួន ៤៣គ្រឿង គឺមាស ១៦គ្រឿង, ប្រាក់ ១១គ្រឿង និងសំរឹទ្ធ ១៦គ្រឿង។

ចំណែកប្រទេសកាហ្សាក់ស្ថាន បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ដោយទទួលបានមេដាយមាសចំនួន ១០គ្រឿង , ប្រាក់ ១២គ្រឿង និងសំរឹទ្ធ ១៧គ្រឿង ខណៈអេមីរ៉ាតអារ៉ាប់រួម ឈរនៅលេខ៣ ដោយទទួលបានមេដាយមាស ៧គ្រឿង, ប្រាក់ ៥គ្រឿង និងសំរឹទ្ធ ៤គ្រឿង។ រីឯកម្ពុជាយើ ងឈរនៅចំណក់ថ្នាក់លេខ១២៕

អត្ថបទទាក់ទង