Close

ឥណ្ឌាអនុម័តកញ្ចប់ថវិកាជិត៤០០លានដុល្លារទិញយន្តហោះហ្វឹកហ្វឺនជាច្រើនគ្រឿង

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ឥណ្ឌាអនុម័តកញ្ចប់ថវិកាជិត៤០០លានដុល្លារទិញយន្តហោះហ្វឹកហ្វឺនជាច្រើនគ្រឿង ឥណ្ឌាអនុម័តកញ្ចប់ថវិកាជិត៤០០លានដុល្លារទិញយន្តហោះហ្វឹកហ្វឺនជាច្រើនគ្រឿង

បរទេស​ ៖ ប្រទេសឥណ្ឌាកាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាសអំពីការសម្រេចចិត្តក្នុងការបញ្ជាទិញយន្តហោះសម្រាប់ការហ្វឹកហ្វឺនយោធាប្រភេទ HTT-40 ចំនួនដល់ទៅ៧០គ្រឿងជាមួយនឹងតម្លៃសរុបប្រមាណជា​ង​ ​៣៨៨,៥លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា Rajnath Sigh បានប្រកាសតាមរយៈ Twitter ថា​ គណរដ្ឋមន្ត្រីទទួលបន្ទុកលើកិច្ចការងារសន្តិសុខជាតិដែលដឹកនាំដោយផ្ទាល់ពីសំណាក់នាយករដ្ឋមន្ត្រី Narendra Modi បានឈានទៅដល់ការសម្រេចចិត្តក្នុងការបញ្ជាទិញលើកនេះ។

គួរឲ្យដឹងដែរថា យន្តហោះសម្រាប់ការហ្វឹកហាត់បែបយោធា HTT-40 នេះគឺជាផលិតផលដែលផលិតដោយក្រុមហ៊ុនក្នុងស្រុក ហើយជឿជាក់ថាកិច្ចព្រមព្រៀងនិងពិធីចុះហត្ថលេខានឹងធ្វើឡើងក្នុងពេលឆាប់ៗក្នុងខែមីនានេះ។

យន្តហោះថ្មីៗទាំងនេះនឹងត្រូវយកមកប្រើប្រាស់ដោយកងកម្លាំងទ័ពអាកាសរបស់ឥណ្ឌាជាមួយនឹងយន្តហោះដែលមានស្រាប់នៅក្នុងជួរកងទ័ពដូចជាយន្តហោះ PC-12 Mark II ដែលជាផលិតផលរបស់ប្រទេសស្វីស​ ហើយមកដល់ពេលបច្ចុប្បន្ន​នេះ​ ឥណ្ឌាមានយន្តហោះសម្រាប់ហ្វឹកហាត់បែបយោធារហូតទៅដល់២៦០គ្រឿងរួចមកហើយ៕

អត្ថបទទាក់ទង