Close

យប់នេះ! ធឿន ធារ៉ា ប៉ះ អ្នកលេងឆ្លងដែនមកពីចិន លើសង្វៀនថោន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
យប់នេះ! ធឿន ធារ៉ា ប៉ះ អ្នកលេងឆ្លងដែនមកពីចិន លើសង្វៀនថោន យប់នេះ! ធឿន ធារ៉ា ប៉ះ អ្នកលេងឆ្លងដែនមកពីចិន លើសង្វៀនថោន

នៅយប់ថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ កីឡាករប្រដាល់ជើងខ្លាំងរបស់កម្ពុជា អ្នកលេងពូថៅដៃ ធឿន ធារ៉ា នឹងត្រូវតទល់ជាមួយអ្នកលេងឆ្លងដែនមកពីប្រទេសចិន កីឡាករ ZENG DONGHUI ក្នុងការប្រកួតសង្វៀនថ្មី POWARAM KUN KHMER នៅស្ថានីយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ទោះបីជាមកថ្មី តែសង្វៀនថ្មី POWARAM KUN KHMER លេងដាក់សុទ្ធតែកំពូលអ្នកប្រយុទ្ធគុនខ្មែរលំដាប់ជួរមុខ ដោយបាននាំយកកីឡាករចំនួន៥រូបមកប្រកួតបើកឆាក តទល់ជាមួយកីឡាករអន្តរជាតិលើសង្វៀនថ្មីនេះ។

យប់នេះ! ធឿន ធារ៉ា ប៉ះ អ្នកលេងឆ្លងដែនមកពីចិន លើសង្វៀនថោន

ខាងក្រោមនេះជាការជួបគ្នារបស់កីឡាករទាំង៥គូ៖
– អ្នកលេងកែងវ័យក្មេង រស្មី គុនខ្មែរ ប៉ះជើងខ្លាំងឡាវ KHUNDET NAKAGYM

-កណ្ដុរជ្រែកដី ឡុង ពិសិដ្ឋ ប៉ះ កីឡាករឡាវ ANANT CHAI
-អ្នកលេងគុនខ្មែរ ឃីម ឌីម៉ា ប៉ះកីឡាករចិន DENG FANGZHEN
-អ្នកលេងកែងឆេះជង្គង់ហោះ អេ អាំម៉ារីនភូថង ប៉ះ កីឡាករហ្វីលីពីន JONEL BORBON
-អ្នកលេងពូថៅដៃ ធឿន ធារ៉ា ប៉ះកីឡាករចិន ZENG DONGHUI ៕
យប់នេះ! ធឿន ធារ៉ា ប៉ះ អ្នកលេងឆ្លងដែនមកពីចិន លើសង្វៀនថោន