Close

អបអរសាទរ! ធឿន ធារ៉ា ទៀត យកឈ្នះកីឡាករប្រេស៊ីល Victor Teixiera ក្នុងប្រទេសកូរ៉េ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
អបអរសាទរ! ធឿន ធារ៉ា ទៀត យកឈ្នះកីឡាករប្រេស៊ីល Victor Teixiera ក្នុងប្រទេសកូរ៉េ អបអរសាទរ! ធឿន ធារ៉ា ទៀត យកឈ្នះកីឡាករប្រេស៊ីល Victor Teixiera ក្នុងប្រទេសកូរ៉េ

កាលពីថ្ងៃហស្បតិ៍ ទី១៥ ខែកញ្ញា ម្សិលមិញនេះ កីឡាករប្រដាល់ជើងខ្លាំងរបស់កម្ពុជា ធឿន ធារ៉ា បានផ្ដួរកីឡាករប្រេស៊ីល Victor Teixiera ឲ្យបោះបង់ការប្រកួតនៅទឹកទី៣ ក្នុងការប្រកួតប្រដាល់គុនខ្មែរ ជាប្រវត្តិសាស្រ្តលើកដំបូង នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង ។

សម្រាប់ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ GANZBERG KUN KHMER TO THE WORLD CLASS នៅលើទឹកដីកូរ៉េខាងត្បូង ជាលើកទី១នេះ ធឿន ធារ៉ា ត្រូវប្រកួតគូឯកប្រភេទទម្ងន់ ៧៣គីឡូក្រាម ជាមួយជើងខ្លាំងជាម្ចាស់ខ្សែក្រវាត់ពិភពលោកមកពីប្រេស៊ីល Victor Teixeira ដែល ធ្លាប់បានផ្តួលជើងខ្លាំងរបស់ថៃ Kongthailand Kiatnavy ឱ្យសន្លប់ក្នុងទឹកទី២ សម្រាប់ការប្រកួត ONE Friday Fight 20 នៅទីក្រុងបាងកក កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០២៣ កន្លងទៅ។

អបអរសាទរ! ធឿន ធារ៉ា ទៀត យកឈ្នះកីឡាករប្រេស៊ីល Victor Teixiera ក្នុងប្រទេសកូរ៉េ

សម្រាប់គូម៉ារ៉ាតុនដណ្ដើមខ្សែក្រវ៉ាត់ GANZBERG IPCC KUN KHMER កីឡាករ ភក្តី គុនខ្មែរ បានឈ្នះខ្សែក្រវ៉ាត់ ជាលើកដំបូងរបស់ខ្លួនក្នុងអាជីព បន្ទាប់ពីយកឈ្នះ សោម វិច្ឆ័យ នៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកគូមិត្តភាព អាំមារិន ឈ្នះ ជើរ៉ូម ស៊ីមបាហាន់ អូស្រ្តាលី, ម៉ឺន មេឃា ឈ្នះ កីឡាករ គីម យ៉ុងស៊ូ និង កីឡាករ ឡុង អាឆើត យកឈ្នះ ជៀរហូ គីម។

គួរបញ្ជាក់ថា ក្នុងការប្រកួត GANZBERG Kun Khmer To The World Class នៅទីក្រុងអាន់សាន់ ប្រទេសកូរ៉េ មានអ្នកប្រដាល់លំដាប់ជួរមុខរបស់កម្ពុជា ៦នាក់ រួមមាន ធឿន ធារ៉ា, ម៉ឺន មេឃា, អេ អាំម៉ារីនភូថង, សោម វិច្ឆ័យ, ភក្តី គុនខ្មែរ និង ឡុង អាឆើត៕



អបអរសាទរ! ធឿន ធារ៉ា ទៀត យកឈ្នះកីឡាករប្រេស៊ីល Victor Teixiera ក្នុងប្រទេសកូរ៉េ

អត្ថបទទាក់ទង